[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Fiat ស្ថិតនៅក្រុមហ៊ុន Stellantis បានបញ្ឈប់ការផលិតបណ្តោះអាសន្ននៅរថយន្តខ្នាតតូចរបស់ខ្លួនម៉ូដែល 500e ប្រើប្រាស់នៅអគ្គិសនីសុទ្ធ ក្នុងដោយសារតម្រូវការក្នុងការលក់របស់រថយន្តនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អឺរ៉ុប ។
ក្នុងនោះ Stellantis បានបញ្ជាក់ថា ផលិតកម្មរថយន្ត 500e នៅរោងចក្រ Mirafiroi របស់ខ្លួននៅទីក្រុង Turin ប្រទេសអ៉ីតាលី នឹងត្រូវផ្អាកក្នុងយៈពេល ៤ សប្តាហ៍ចាប់ពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៧ មក។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ម៉ូដែល Fiat 500 ដែលដំណើរការដោយថាមពលចំហេះក្នុង ក៏ត្រូវបានបញ្ឈប់ដំណើរការ ដោយសារមិនបានបំពេញតាមច្បាប់សុវត្ថិភាពតាមអ៉ីនធឺណិតថ្មី ៕