ប្រើពេលតែ ២ខែប៉ុណ្ណោះ រថយន្តគ្រឿងទី ៩លានរបស់ BYD បានរំកិលចេញពីរោងចក្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ប្រទេសចិន BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តគ្រឿង ៩លានរបស់ខ្លួនគឺម៉ូដែល BYD Yangwang U9 ប្រភេទ supercar អគ្គិសនីសុទ្ធ បានរំកិលចេញពីរោងចក្រ ដែលមានតម្លៃលក់ ២៣៩ ១០០ ដុល្លារនៅប្រទេសចិន  ។

ក្នុងនោះ សម្រាប់រថយន្តគ្រឿងទី ៩លាននេះ ក្រុមហ៊ុន BYD ប្រើរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីបានផលិតរថយន្តចំនួន ៨លានគ្រឿង ដែលជាម៉ូដែល BYD Dolphin មកពីរោងចក្រថៃដែលទើបនឹងបើកថ្មីរបស់ BYD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរ សម្រាប់ BYD Yangwang U9 ប្រភេទ supercar អគ្គិសនីសុទ្ធ គ្រឿងទី ៩លាននេះ ត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសុប ១២៨៧ សេះ និងកម្លាំងរមួល ១៦៨០ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៧០០ គីឡូម៉ែត្រនៅពេលថ្មពេញម្តង ។

មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ U9 គឺប្រព័ន្ធ suspension ដែល BYD ហៅវាថា Disus-X system ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​រថយន្ត​អាចបើកបរដោយប្រើប្រាស់​ដោយ​កង់​បី ហើយ​វា​ថែមទាំង​អាច​លោត​ឡើង​ចុះ​បាន​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម