កាលពីឆ្នាំមុន ក្រុមហ៊ុន BYD Group បានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តដាច់បំផុតនៅក្នុងប្រទេសចិន ឥឡូវនេះ ក្រុមហ៊ុន BYD បានក្លាយជាក្រុមរថយន្តធំជាងគេនៅក្នុងប្រទេសចិន។
នៅក្នុងខែកញ្ញា ក្រុមហ៊ុន BYD បាននាំមុខក្រុមហ៊ុន SAIC ដោយការលក់រថយន្តរបស់ក្រុមហ៊ុននេះបានកើនឡើងដល់ ៤១៩ ៤២៦ គ្រឿងក្នុងខែមុន និងកើនឡើង ៤៥,៣២ភាគរយ ពីឆ្នាំមុន។ ចំណែកការលក់សរុបរបស់ BYD Group ត្រូវបានចុះឈ្មោះនូវចំនួន ២ ៧៤៧ ៨៧៥ គ្រឿង មានការកើនឡើង ៣២,១៣ភាគរយ ។
ចំពោះមូលហេតុនៃការនាំមុខក្នុងការលក់រថយន្តរបស់ក្រុមហ៊ុន BYD នេះ ភាគច្រើនកើតឡើងដោយសារក្រុមហ៊ុន SAIC Group ប្រឈមមុខនឹងស្ថានភាពលំបាកក្នុងការលក់ដែលធ្លាក់ចុះ ៣៥,០៣ភាគរយ នៅខែកញ្ញា ហើយការលក់សរុបរបស់ SAIC មានចំនួនត្រឹមតែ ២ ៦៤៩ ៣៣៣ គ្រឿង ប៉ុណ្ណោះ ធ្លាក់ចុះ ២១,៥ភាគរយ ពីឆ្នាំមុន។
គួរឲដឹងថា ក្រុមហ៊ុន SAIC Group មានក្រុមហ៊ុនដៃគូរសហការណ៏ជាមួយក្រុមហ៊ុន Volkswagen, General Motors និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC-GM-Wuling ខណៈក្រុមហ៊ុន BYD Group មានក្រុមហ៊ុនផ្ទាល់ខ្លួនដូចជា Denza, Fang Cheng Bao និង Yangwang៕