ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន MG Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវសាខាទី ៤ របស់ខ្លួនគឺ MG សាខាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងបាត់ដំបង នៅលើផ្លូវជាតិលេខ៥ ស្តុបផ្សារថ្មី ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង។ ការពង្រីកសាខាបន្ថែមនេះគឺបានបង្ហាញពីទំនុកចិត្តរបស់ MG ក្នុងការអភិវឌ្ឍន៏លើផ្នែកធនធាននឹងសេដ្ឋកិច្ចរបស់ខេត្ត ដែលជាសក្តានុពលនៃការរីកចម្រើនរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន MG មានចំនួន ៤ សាខាដូចជាសាខារាជធានីភ្នំពេញ MG ទឹកថ្លា, MG ផ្លូវ 60ម៉ែត្រ, MG ខេត្តសៀមរាប ហើយនេះគឺជាសាខាទី ៤ MG បាត់ដំបង។
ក្រុមការងារ និងអគារតាំងបង្ហាញរថយន្តថ្មី MG សាខាខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាចំណុចសំខាន់និងទាក់ទាញបំផុតសម្រាប់ប្រជាជនដែលលក់រស់នៅក្នុង និងជុំវិញខេត្តបាត់ដំបង ដែលចូលចិត្តរថយន្តថ្មីទំនើប និងរថយន្តលក្ខណៈគ្រួសារ ដោយផ្តល់ជូននូវរថយន្តថ្មីមានតម្លៃសមរម្យនិងលក់ដាច់បំផុត, មានលក្ខណៈពិសេសទំនើបៗ, មានភាពធំទូលាយ, មានគុណភាពខ្ពស់ និងផ្តោតទៅលើសេវាកម្មជូនអតិថិជនជាពិសេសផងដែរ។ ក្នុងការសម្រេចចិត្តបង្កើតវត្តមាននៅក្នុងខេត្តបាត់ដំបងនេះ ក្រុមហ៊ុន MG ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរថយន្តថ្មីទំនើប និងសេវាកម្មល្អប្រកបដោយគុណភាពខ្ពស់ នៅទូទាំងប្រទេសកម្ពុជាផងដែរ។
ក្នុងកម្មវិធីសម្ភោធជាផ្លូវការនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរបស់MG, បុគ្គលិកគ្រប់ជាន់ថ្នាក់, គ្រួសារអតិថិជន MG, បុគ្គលដែលមានឥទ្ធិពល(influencer), និងដៃគូអាជីវកម្មដែលបានចូលរួមក្នុងការប្រារព្ធពិធីសូត្រមន្តតាមបែបប្រពៃណីខ្មែរ ពិធីកាត់ខ្សែបូសម្ភោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តថ្មីសាខាខេត្តបាត់ដំបង។ វត្តមាននៃការចូលរួម របស់ភ្ញៀវកិត្តិយសទាំងអស់បានបង្ហាញពីសារៈសំខាន់នៃវត្តមាន និងការវិនិយោគទុនថ្មីដ៏ធំមួយសម្រាប់ការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺក្នុងខេត្តបាត់ដំបងនេះផ្ទាល់។ ក្នុងពិធីសម្ពោធនេះក្រុមហ៊ុន MG បានបង្ហាញពីការយកចិត្ត ទុកដាក់បន្ថែមទៀតដល់សហគមន៍ដែលខ្លួនកំពុងមានវត្តមាន តាមរយៈការផ្តល់អំណោយដល់គ្រួសារក្រីក្រ ចំនួន ៥០នាក់ ដែលជាការយកចិត្តទុកដាក់ និងផ្តល់នូវស្បៀងដល់អ្នកដែលកំពុងត្រូវការជំនួយ។ សកម្មភាពនៃអំពើសប្បុរសនេះបានបង្ហាញថា បេសកកម្មរបស់ MG គឺមិនត្រឹមតែពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការជួយសង្គមជាតិផងដែរ។ ជាមួយនឹងការបើកសាខាថ្មីនេះក្រុមហ៊ុន MG បានបន្តពង្រឹងការបោះជំហានរបស់ខ្លួនដើម្បីគ្របដណ្តប់នៅទូទាំង ប្រទេសដោយជំរុញទាំងការច្នៃប្រឌិតលើម៉ូតរថយន្តថ្មី និងការចូលរួមគាំទ្រជួយដល់សហគមន៍។
លោក គីម អ៊ុំ នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “ការអបអរគម្រប់ខួប 100 ឆ្នាំនៃកេរត្តិដំណែលម៉ាកយីហោ MG ដែលយើងបានបង្កើតកំណត់ត្រាធំៗជាច្រើនដូចជា ដំណើរកម្សាន្តអន្តរជាតិ MG Cyberster Tour ពីចក្រភពអង់គ្លេសឆ្ពោះទៅទីក្រុងសៀងហៃ និងកំណត់ត្រាថ្មីនៃកំណើនការលក់សម្រាប់ឆ្នាំ ២០២៤ ហើយឥឡូវនេះយើងបានសម្រេចសមិទ្ធផលធំមួយទៀតគឺសម្ពោធអគារតាំងបង្ហាញរថយន្ត MG នៅសាខាខេត្តបាត់ដំបង ដែលនឹងផ្តល់ភាពងាយស្រួលដល់គ្រួសារ MG របស់យើងក្នុងការមកទស្សនា និងបើកបរសាកល្បងនូវរថយន្តស៊េរីថ្មីៗទំនើបចុងក្រោយរបស់MG ព្រមទាំងអាចមកទទួលយករថយន្តថ្មីនៅក្នុងអគារតាំងបង្ហាញដ៏ផាសុកភាពដែលមានទីតាំងនៅស្តុប MG ផ្សារថ្មីក្រុងបាត់ដំបង។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បានគិតគូរពីសេវាកម្មបន្ទាប់ពីពេលទិញដែរ ជាមួយចំនួនលក់ចេញនៅក្នុងភូមិសាស្រ្តនេះគឺមានច្រើន ដូច្នេះហើយយើងក៏ត្រូវការមជ្ឈមណ្ឌលសេវាកម្មដ៏ធំ ដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរ និងលឿនជាងមុន ដែលយើងនឹងដំណើរការការសាងសង់ក្នុងពេលឆាប់ៗនេះ នៅលើផ្លូវជាតិលេខ៥។ ក្រុមហ៊ុនក៏មានឆន្ទះខ្ពស់ក្នុងការបន្តគ្រប់គ្រងនូវវត្តមានម៉ាកយីហោរបស់យើងនៅក្នុងទីផ្សារប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនជាមួយការបង្កើនសាខាផ្នែកលក់ និងមជ្ឈមណ្ឌលសេវាកម្មបន្ថែមទៀតនៅទូទាំងប្រទេសដែលនឹងជួយអភិវឌ្ឍសហគមន៍យើងឱ្យកាន់តែប្រសើរឡើង ជាមួយនឹងឱកាសការងារជាច្រើនសម្រាប់ប្រជាជនរបស់យើង។ យើងនឹងបន្តក្នុងការរួមចំណែកចូលរូមការងារសង្គមរបស់យើង តាមរយៈការបរិច្ចាកសម្ភារៈផ្សេងៗ ការបរិច្ចាកឈាម ការឧបត្ថម្ភ ឬការគាំទ្រដល់សហគ្រិនថ្មីៗ។ លោកបានបន្តថា យើងនឹងមិនអាចឈរនៅទីនេះបានទេ ប្រសិនបើយើងមិនមានគ្រួសារ MG ដ៏មានតម្លៃរបស់យើងដែលពួកគាត់បានជឿជាក់លើវត្តមាននៃម៉ាកយីហោ និងក្រុមហ៊ុនរបស់យើងអស់រយៈពេលជាង ១៤ ឆ្នាំនៅប្រទេសកម្ពុជាមកនេះ ហើយយើងនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីផ្តល់ផលិតផល និងសេវាកម្មដ៏ល្អជាបន្តបន្ទាប់សម្រាប់គ្រួសារ MG របស់យើង ហើយយើងខ្ញុំពិតជាមានមោទនភាព និងរីករាយបំផុតដែលទទួលបានការគាំទ្រពីគ្រួសារ MG និងដៃគូសហការណ៏របស់យើង។”