Ferrari បញ្ចេញម៉ូដែលថ្មីស្រឡាង ប្រើ Hybrid ផលិតតែ ៧៩៩គ្រឿង ឯតម្លៃជិត ៤លានដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ferrari បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មីស្រឡាងបន្ថែម Ferrari F80 ស៊េរីថ្មីចុងក្រោយ ប្រភេទកូនកាត់ hybrid ជាមួយការផលិតមានចំនួនកំណត់ត្រឹមតែ ៧៩៩ គ្រឿង ដែលមានតម្លៃលក់ ៣,៩ លានដុល្លារ គ្រោងដាក់លក់នៅឆ្នាំ ២០២៦។

Ferrari F80 បំពាក់ថាមពល Hybrid ធ្វើការជាមួយម៉ាស៊ីនចំណុះ ៣,៦ លីត្រ V6 e-Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១២០០ សេះ ភ្ជាប់ដោយប្រអប់លេខ F1 DCT dual-clutch ៨វគ្គ និងអាគុយទំហំ ២,២៨ គីឡូវ៉ាត់ម៉ោង ដោយមិនមានចម្ងាយនៃបើកបរចេញពីថាមពលអគ្គិសនីដូចជារថយន្តកូនកាត់ដ៏ទៃនោះ ទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៤០ ម.ម ទទឺង ២ ០៦០ ម.ម កំពស់ ១ ១៣៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៦៥ ម.ម ។ សម្រាប់តួខ្លួនផ្នែកខាងត្រូវបានឌីស្សាញឡើងផ្តោតទៅលើប្រព័ន្ធ Aerodynamic ប្រើប្រាស់ដៃទ្វារប្រភេទ butterfly door ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ធ្វើពី Carbon-fiber ផ្នែកខាងមុខទំហំ ២០ អ៉ីញ​ និងផ្នែកខាងក្រោយទំហំ ២១ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឲ្យឈ្មោះថា Special 1+  មានកៅអីចំនួន ២ ផ្តល់នៅលក្ខណៈពិសេសត្រូវបានធ្វើឲ្យប្រសើរសម្រាប់អ្នកបើកបរ ដោយកាត់បន្ថយទទឹងតួខ្លួន កាត់បន្ថយទម្ងន់ ដើម្បីជំនួយទៅដល់ប្រព័ន្ធ aerodyamic បានយ៉ាងមានប្រសិទ្ធភាព ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម