Infiniti Q60 Coupe ឆ្នាំ២០២២ ថ្មី ចេញលក់ជាមួយតម្លៃចាប់ពីខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Infiniti បានប្រកាសពីតម្លៃនៃរថយន្ត Q60 Coupe ស៊េរីឆ្នាំ២០២២ ដែលនឹងមានតម្លៃចាប់ពី ៤២ ៧៧៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទ Base Model ប្រើប៉ុងមួយ ហើយតម្លៃខ្លួនរបស់វាអាចឡើងដល់ ៦១ ២២៥ដុល្លារ សម្រាប់ប្រភេទប្រើប៉ុងពីរ។

រថយន្ត Infiniti Q60 Coupe ឆ្នាំ២០២២ ចែកចេញជា ៣ ម៉ូដែល គឺ Pure, Luxe និង Red Sport 400 ហើយឥឡូវនេះមានផ្តល់មុខងារ Apple CarPlay ឥតប្រើខ្សែទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ដោយម៉ូដែល Pure និង Luxe មានកម្លាំង ៣០០សេះ ខណៈម៉ូដែល Red Sport 400 មានកម្លាំងដល់ ៤០០សេះឯណោះ។ គ្រប់ម៉ូដែលទាំងអស់នឹងប្រើប្រអប់លេខអូតូ ៧វគ្គ។

Q60 Coupe ឆ្នាំ២០២២ ផ្តល់ជម្រើសពណ៌សរុប ៨ គឺ Pure White, Black Obsidian, Graphite Shadow, Midnight Black, Majestic White, Grand Blue, Slate Gray និង Dynamic Sunstone Red៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម