ស្ងាត់ៗ! Chery បញ្ចេញរថយន្តភីកអាប់របស់ខ្លួន ដែលមានម៉ាសុីនច្រើនជម្រើស

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញបញ្ចេញនូវរថយន្តភីកអាប់ថ្មីដែលត្រូវបានគេស្គាល់ និងមានឈ្មោះកូដថា “KP11” ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងទីផ្សារបរទេសនៅឆ្នាំ២០២៥ ខាងមុខនេះ។

រថយន្តនេះ មានការរចនាប្រណិតខ្លាំងសម្រាប់ផ្នែកខាងមុខ ដោយមានអក្សរឡូហ្គូល “Chery” ធំ និងមានបំពាក់ចង្កោមភ្លើងរាងអក្សរ L។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានជម្រើសថាមពលច្រើនប្រភេទដែលរួមមានម៉ាស៊ីនសាំង, PHEV និង EREV។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារបស់វាមានលក្ខណៈបែកខ្ញែកដោយប្រើប្រាស់នូវសារធាតុអាលុយមីញ៉ូម និងគ្រឿងការពារជើងក្រោមខាងក្រោយ ខណៈអំពូលភ្លើងខាងក្រោយត្រូវបានរចនាមានទំហំធំ ហើយមានបំពាក់ជាធ្នើរសម្រាប់ការបោះជំរុំនៅផ្នែកគូទខាងក្រោយ។

ក្នុងនោះ រថយន្តភីកអាប់នេះ ត្រូវបានផលិតដោយក្រុមហ៊ុន Chery និងសហការជាមួយក្រុមហ៊ុន ZX Auto ដើម្បីបង្កើតរថយន្តនេះ ដែលមានទំហំប្រហាក់ប្រហែលនឹង Ford Ranger និងអាចប្រើប្រាស់នូវម៉ាស៊ីនចំណុះ ២,៤ លីត្រ សម្រាប់ជម្រើសម៉ាសុីនសាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម