មកហើយ! ឡាន off-road Tank 300 ជម្រើសម៉ាសុីនម៉ាស៊ូតថ្មី តម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Tank 300 ប្រភេទ off-road SUV ជម្រើសម៉ាសុីនម៉ាស៊ូតថ្មី ជាមួយតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ ដល់ ៣០ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ធ្វើអំពីដែកប្រភេទ High-Strength steel ជាមួយប្រវែងតួខ្លួនសរុប ៤ ៧៧៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៩២៧ ម.ម ទម្ងន់ ២ ៣៧៥ គ.ក ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២៤ ម.ម ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត Great Wall E24D ចំណុះ ២,៤លីត្រ turbocharged អាចផលិតកម្លាំងបាន ១៨៣ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត រថយន្តនេះអាចផ្ទុកទម្ងន់បានចំនួន ៧៥០ គីឡូក្រាម និងអូសសណ្តោងបានចំនួន ២ ៥០០គីឡូក្រាម។

សម្រាប់ការឌីស្សាញរបស់ Tank 300 ត្រូវបានឌីស្សាញឡើងបែប Off-Road ដែលមើលទៅមានភាបហាប់ណែននិងអំណាច បំពាក់ជាមួយឈ្នាន់ជើងជំហៀង ថាសកង់ទំហំ ១៧ និង ១៨អ៊ីញ និងទ្វារឃ្លុបក្រោយដែលអាចព្យួរកង់សាគួរបាន។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាបែបទំនើបជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម