ញាក់សាច់! Mahindra ចេញឡាន EV ថ្មីចំនួន ២ម៉ូឌែល តម្លៃខ្ទង់ ២មុឺនដុល្លារជាង ជិះបាន ៥៥០គ.ម ឯការឌីស្សាញ និង Option អេមកប់ៗ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mahindra បានធ្វើការប្រកាសដាក់ចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធសេរ៊ីថ្មីចំនួន​ ២ម៉ូឌែល រួមមាន Mahindra BE 6e និង XEV 9e ប្រភេទ coupe-SUV ជាមួយតម្លៃលក់ចាប់ពី ២២ ៤០០ ដុល្លារ សម្រាប់ម៉ូឌែល BE 6e និង ២៥ ៩០០ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងដើមឆ្នាំ២០២៥ ខាងមុខនេះ។

រថយន្តអគ្គិសនី Mahindra BE 6e មានប្រវែងតួខ្លួនសរុប ៤ ៣៧១ ម.ម ទទឹង ១ ៩០៧ ម.ម កម្ពស់ ១ ៦២៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ចំណែក XEV 9e វិញ មានប្រវែងតួខ្លួនសរុប ៤ ៧៩០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម និងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង INGLO electric architecture ដំណើរការដោយជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ចំនួន២ ដូចគ្នាអាចផលិតកម្លាំងបាន ២២៨ និង ២៨២ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៥៩ និង ៧៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣៣ និង ៥៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការប្រើឆ្នាំងសាកថ្មល្បឿនល្បឿន ១៧៥ គីឡូវ៉ាត់ អាចសាកពី ២០% ដល់ ៨០% ប្រើរយៈពេល ២០នាទីប៉ុណ្ណោះ និងអាចរត់ពី ០ ទៅ ១០០ គ.ម/ម៉ោង ប្រើពេលខ្ទង ៦,៨វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានការរចនាជារូបរាងជ្រុងៗ បំពាក់ជាមួយប៉ាណាបិទជិតដើម្បីសម្គាល់ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ចង្កៀងមុខ-ក្រោយ LED រាងអក្សរ C (BE 6e) និងចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង (XEV 9e) ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញរចនាថ្មី និងដៃទ្វារប្រភេទអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អេក្រង់ Heads Up Display អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយចំនួន២ ក៏ដូចជាភ្លើង​បំភ្លឺ​ជុំវិញនៅលើ​កុងសូល​ កៅអី​ស្ព័រ និងអេក្រង់ទំហំ ១២,៣អ៊ីញ ចំនួន​៣ ជាប្រភេទអេក្រង់ភ្លោះ ដំបូលកញ្ជក់ Panoramic សម្ភារៈពិសេសៗ និងប្រព័ន្ធសំឡេង Harman Kardon Speaker ចំនួន ១៦គ្រាប់ សម្រាប់ម៉ូឌែល XEV 9e ដែលអេក្រង់ទាំងអស់នេះដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Mahindra Artificial Intelligence Architecture រួមជាមួយបន្ទះឈីប Qualcomm Snapdragon 8295 និង Adreno GPU ជំនាន់ទី៦ និងមានភ្ជាប់មកជាមួយពោងសុវត្ថិភាពចំនួន ៧ចំនុច ប្រព័ន្ធ ADAS កម្រិត ២ មានដូចជា កាមេរ៉ា ៣៦០ដឺក្រេ មុខងារ blind-spot monitoring និងមុខងារ remote parking ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម