ភីកអាប់ Peugeot Landtrek ស៊េរីថ្មីចុងក្រោយ រូបរាង និងឡូហ្គោថ្មី បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បង្ហាញចេញភីកអាប់ Landtrek ស៊េរីថ្មីចុងក្រោយ បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងកាលពី ៥ឆ្នាំមុន ជាមួយការផ្លាស់ប្តូររាងថ្មី គ្រោងនឹងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បញ្ចេញនៅឡើយទេ ។

Peugeot Landtrek ស៊េរីថ្មីចុងក្រោយ ផលិតឡើងនៅលើគ្រោងឆ្អឹង Ladder-frame ទទួលបានម៉ាស៊ីនថ្មី ពោលគឺម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខអូតូ ៨វគ្គ ប៉ុង ២ AWD ។ លើសពីនេះ ក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីទៅលើប៉ាណាមុខ អបសងខាងដោយចង្កៀងមុខ LED ជាមួយឡូហ្គោ Peugeot ថ្មីនៅចំកណ្តាល ព្រមទាំងប្រើប្រាស់នៅថាសកង់ស្រោបដោយសំបកក្រាស់ និងចង្កៀងក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០អ៉ីញ ព្រមទាំងឡូហ្គោ Peugeot ថ្មីនៅលើដៃចង្កូតជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលមានមុខងារជាច្រើនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម