[ក្នុងស្រុក] បើសិនជាបងប្អូនកំពុងពិចារណាក្នុងការទិញរថយន្តថ្មីខ្លាញ់គោមកប្រើប្រាស់ ប៉ុន្តែកញ្ចប់ថវិកាមានកំណត់ត្រឹមខ្ទង់ ២ម៉ឺនដុល្លារស្តើងចុះក្រោម ដូច្នេះ Admin នឹងបង្ហាញរថយន្ត ៦ម៉ូដែលតម្លៃខ្ទង់ ២មុឺនដុល្លារស្តើងចុះក្រោម បងប្អូនអាចធ្វើការពិចារណាបាន មានទាំងជម្រើសអគ្គិសនីសុទ្ធ ងាយស្រួលប្រើប្រាស់នៅក្នុងទីក្រុង ឬឡើងខេត្តម្តងម្កាល ដោយម៉ូដែលទាំងនេះសុទ្ធសឹងជារថយន្តស៊េរិថ្មីចុងក្រោយ ដែលមានការធានាពីក្រុមហ៊ុនទៀតផង ។
សម្រាប់ម៉ូដែលដំបូងគឺ Toyota Wigo ស៊េរីថ្មីចុងក្រោយ រថយន្តនេះមានតម្លៃលក់ត្រឹមតែ ១៩ ៩០០ ដុល្លារតែប៉ុណ្ណោះ ។ រថយន្តនេះ ប្រើប្រាស់នៅម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៦ សេះ និងកម្លាំងរមួល ៨៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។
លក្ខណៈពិសេសដែលមាននៅរថយន្តនេះមានរួមមាន ចង្កៀងមុខ-ក្រោយប្រភេទ LED, កញ្ចក់ចំហៀងភ្ជាប់ជាមួយអំពូលស៊ីញូ និងមុខងារ Blind-spot monitor, កាមេរ៉ាមើលក្រោយ រួមទាំង smartkey ជាដើម ។
ម៉ូដែលបន្ទាប់គឺ BYD Seagull ស៊េរីថ្មីចុងក្រោយ: រថយន្តនេះប្រើប្រាស់អគ្គិសនីសុទ្ធនេះមានតម្លៃលក់ ១៩ ៨០០ ដុល្លារ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Blade battery ផ្តល់នៅសុវត្ថុិភាព អាចបើកបរបានចម្ងាយពី ៣០៥ នៅពេលសាកថ្មពេញម្តង រួមជាមួយមុខងារសាកថ្មល្បឿនលឿន សាកឡើងពី ៣០ ទៅ ៨០ ភាគរយ ចំណាយពេល៣០ នាទីប៉ុណ្ណោះ។
លក្ខណៈពិសេសដែលមាននៅរថយន្តនេះមានរួមមាន ចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១០,១ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីម៉ាស្សាសម្រាប់អ្នកបើកបរផងដែរ ។
- ម៉ូដែលទី៣ DFSK 500 ស៊េរីថ្មីចុងក្រោយ រថយន្តនេះកំពុងតែមាន Promotion បញ្ចុះតម្លៃពិសេស ដោយបច្ចុប្បន្នមានតម្លៃលក់ត្រឹមតែ ១៨ ៩០០ ដុល្លារប៉ុណ្ណោះ ។ រថយន្តប្រើប្រាស់នៅម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គប្រភេទ CVT ។
- ម៉ូដែលទី ៤ Mazda 2 ស៊េរីថ្មីចុងក្រោយ រថយន្តប្រភេទ Sedan នេះ មានតម្លៃលក់តែ ២១ ៩៩៩ ដុល្លារ ប៉ុណ្ណោះ ដោយបានបំពាក់ម៉ាស៊ីនប្រភេទ Skyactive-G ចំណុះ ១,៥ លីត្រ មានភាពសន្សំសំចៃខ្លាំង ជួយឲ្យប្រអប់លេខដើរបាន smooth ល្អ ជាប្រភេទប្រអប់លេខអូតូ ។
- ម៉ូដែលទី ៥ Kia Picanto GT Line ស៊េរីថ្មីចុងក្រោយ: រថយន្តមានរូបរាងហាប់ណែន នឹងទាន់សម័យ ជាមួយការឌីស្សាញថ្មីទាំងស្រុង រថយន្តនេះក៏ជាជម្រើសល្អបំផុតមួយដែរសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង ជាពិសេសនារីៗ ជាមួយតម្លៃលក់ត្រឹមតែ ២៣ ៥០០ ដុល្លារតែប៉ុណ្ណោះ ។
រថយន្តនេះ ប្រើប្រាស់នៅម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៧ សេះ និងកម្លាំងរមួល ៩៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។
- និងចុងក្រោយគឺ Changan CS-15 ស៊េរីថ្មីចុងក្រោយ: រថយន្តប្រភេទ Crossover មួយម៉ូដែលនេះមានតម្លៃលក់ ២៣ ៩០០ ដុល្លារ ដែលផ្តល់នៃភាពសន្សំសំចៃខ្លាំង ជាមួយម៉ាស៊ីនប្រើបច្ចេកវិទ្យា BlueCore ចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រភ្ជាប់ដោយប្រអប់លេខអូតូ ៥វគ្គ ប្រភេទ dual-clutch ។
លក្ខណៈពិសេសរបស់រថយន្តនេះរួមមាន ចង្កៀងមុខ-ក្រោយប្រភេទ LED, កញ្ចក់ចំហៀងភ្ជាប់ជាមួយអំពូលស៊ីញូ និងមុខងារ Blind-spot monitor, ដៃចង្កូតអេឡិចត្រូនិច, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧អ៉ីញ និងដំបូលបើក Panoramic sunroof ជាដើម ។
សម្រាប់ជម្រើសទាំង ៦ម៉ូដេលនេះ ដែល Admin បានជម្រាបជូនខាងលើនេះ សុទ្ធសឹងតែជម្រើសដ៏ពេញនិយម ដែលបងប្អូនអាចពិចារណាបាន ជាមួយកញ្ចប់ថវិកាត្រឹម ២ម៉ឺនដុល្លារស្តើងចុះក្រោម ដោយមិនគិតពីក្រុមហ៊ុនជប៉ុន កូរ៉េ ឬរបស់ក្រុមហ៊ុនប្រទេសចិន ៕