[បរទេស] យោងតាមការសិក្សាថ្មីមួយចេញពីគេហទំព័រ Global EV Alliance បានឲ្យស្ទង់មតិចំនួន ២៣ ០០០ នាក់មកពី ១៨ ប្រទេសផ្សេងគ្នានៃអ្នកប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ EV នឹងមិនត្រលប់ទៅប្រើប្រាស់រថយន្តចំហេះក្នុង ICE វិញទេ ។
ក្នុងនោះ អ្នកបើកបររថយន្តអគ្គិសនីជាង ២៣ ០០០ នាក់នៅក្នុង ១៨ប្រទេស រួមទាំងសហរដ្ឋអាមេរិក កាណាដា អូទ្រីស ប្រេស៊ីល បារាំង និងឥណ្ឌា ដោយការស្ទង់មតិនេះ មានចំនួន ៩២% សម្រាប់អ្នកប្រើប្រាស់ជ្រើសរើសយករថយន្តអគ្គិសនី EV, Plug-in hybrid ចំនួន ៤% ខណៈរថយន្តចំហេះក្នុង ICE មានតែ ១% ប៉ុណ្ណោះ ។
គួរឲ្យដឹងថា លទ្ធផលត្រូវបានថ្លឹងថ្លែងដោយផ្អែកលើចំណែករបស់ប្រទេសនីមួយៗនៃអ្នកប្រើប្រាស់អគ្គិសនីសុទ្ធ EV សរុប នៅទូទាំងពិភពលោក ដោយស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយតបនោះឲ្យដឹងថា មកពីកត្តាតម្លៃប្រតិបត្តិការទាបរបស់រថយន្តអគ្គីសនី EV៕