តូច តែតាន់! Nio បញ្ចេញឡានអគ្គិសនីសុទ្ធថ្មី ផ្នែកសុវត្ថិភាពផ្កាយ ៥ ចេញពីអឺរ៉ុប E-NCAP ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Nio Firefly ស៊េរីថ្មីចុងក្រោយ ប្រភេទ hatchback ជាមួយតម្លៃលក់ចាប់ពី ២០ ៤០០ ដុល្លារគ្រោងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០២៥។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តខ្នាតតូចនេះ ផ្តល់នៅភាពទាក់ទាញខ្លាំង ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញដូចទៅនឹងកាមេរ៉ារបស់ទូរស័ព្ទ IPhone ក៏ដូចជាដៃទា្វរប្រភេទ flush-door រួមទាំងប្រើប្រាស់នៅថាសកង់ផងដែរ ។ បន្ថែមពីនេះ រថយន្តនេះក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីការធ្វើតេស្តចេញពីអង្គភាព C-NCAP របស់ប្រទេសចិន និងចេញពីអង្គភាព E-NCAP របស់តំបន់អឺរ៉ុបទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញអាចផ្ទុកបាន ១ ២៥០លីត្រ នៅពេលបត់កៅអីចុះក្រោម លើសពីក៏បានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ស្រដៀងទៅនឹងរថយន្តរបស់ Tesla ។ ខណៈផ្នែកថាមពល ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីសុទ្ធ Nio Firefly ស៊េរីថ្មីចុងក្រោយនេះ ក៏នឹងមានលក់នៅទីផ្សារតំបន់អឺរ៉ុប រួមទាំងទីផ្សារអាមេរិកឡាទីននៅដើមឆ្នាំ ២០២៥ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម