Geely ប្រកាសចេញលក់ EX5 នៅអូស្ត្រាលី តម្លៃខ្ទង់ ៤មុឺនដុល្លារជាង សាកម្តងជិះបាន ៥៣០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Geely EX5 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ខ្ទង់ ៤៥ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។

Geely EX5 ផលិតឡើងនៅលើគ្រោងឆ្អឹង Geely GEA platform មានប្រវែងតួខ្លួនសរុប ៤ ៦១៥ ម.ម ទទឹង ១ ៩០១ ម.ម កម្ពស់ ១ ៦៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤៩,៥២ និង ៦០,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៤០ និង ៥៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រកាេដោយការសាកថ្មល្បឿនលឿនអាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើរយៈពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៦,៩វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំចាប់ពី​ ១៧ ដល់ ១៩អ៊ីញ និងទ្វារឃ្លុបខាងក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៊ីញ សម្រាប់បញ្ជាមុខងារទូទៅ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ អេក្រង់លើកញ្ជក់ HUD បាសសម្លេងចំនួន ១៦ចំនុច ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ L2-ADAS Safety System ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម