[បរទេស] ក្រុមហ៊ុនផលិតអាគុយរបស់ប្រទេសចិន CATL បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅតួគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីថ្មីឲ្យឈ្មោះថា Bedrock skateboard chassis ខណៈរថយន្តអគ្គិសនីសុទ្ធម៉ូដែលថ្មីរបស់ Avatr នឹងក្លាយជារថយន្តដំបូងគេដែលបំពាក់គ្រោងឆ្អឹងនេះ ។
នៅក្នុងសន្និសិទសារព័ត៌មាន CATL បានសង្កត់ធ្ងន់ទៅលើគ្រោងឆ្អឹងថ្មីនេះ ដែលផ្តល់ទាំងសុវត្ថិភាព ដែលអាចបើកបរបានចម្ងាយដល់ទៅ ១ ០០០ គីឡូម៉ែត្រ។ យោងទៅតាម CATL តួគ្រោង Bedrock chassis គឺជាប្រភេទ CIIC ultra-high safe flagship edition ដែលអាចស្រូបថាមពលបានដល់ ៨៥% ក្នុងករណីមានការបុកប៉ះ មានភាពប្រសើរឡើងដល់ទៅ 60% បើប្រៀបធៀបទៅនឹងសមត្ថភាពនៃតួធម្មតា ។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធានាបាននូវសុវត្ថិភាព CATL បានផ្តោតលើផ្នែកដែលទាក់ទងនឹងតួចំនួនបីរួមមាន រចនាសម្ព័ន្ធកោសិកាថ្ម និងប្រព័ន្ធតង់ស្យុងខ្ពស់។ លើសពីនេះ ក៏បានធ្វើតេស្តសុវត្ថិភាពពីអង្គភាព NCAP ជាមួយការធ្វើតេស្តបុកប៉ះផ្នែកខាងមុខក្នុងលឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមិនមានឆេះ ឬផ្ទុះឡើយ ។
គួរបញ្ជាក់ផងដែរថា គ្រោងឆ្អឹងនេះ អាចគាំទ្រប្រព័ន្ធបើកបរ drive-by-wire system រួមជាមួយនឹងប្រព័ន្ធជំនួយការបើកបរកម្រិតទី ៣ ដល់កម្រិតទី ៤ ផងដែរ ៕