មិនធម្មតា! ម៉ាស៊ីន V8 បំពាក់លើ Ferrari 488 Pista មានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តស្ព័រអ៊ីតាលី Ferrari បានបង្ហាញម៉ូដែល 488 Pista ជាផ្លូវការ ដោយវាមានកម្លាំងខ្លាំងជាង , លឿន​ជាង និង​មាន​ទម្ងន់​ស្រាល​ជាង Ferrari 488 GTB គួរ​ឲ្យ​កត់​សម្គាល់។ “Pista” គឺ​ជា​ពាក្យ​ក្នុង​ភាសា​អ៊ីតាលី ដែល​មាន​ន័យ​ថា “ផ្លូវ” (Track)។

រថយន្ត Ferrari 488 Pista ស្រាល​ជាង Ferrari 488 GTB ដល់​ទៅ ៩០ គីឡូក្រាម​ឯណោះ ដោយ​មាន​ទម្ងន់​ត្រឹមតែ ១ ២៨០ គីឡូក្រាម​ប៉ុណ្ណោះ។ វា​បំពាក់​ម៉ាស៊ីន​ទំហំ ៨ ស៊ីឡាំង​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត Ferrari គឺ ចំណុះ ៣,៩ លីត្រ Twin-Turbo ដែល​ផលិត​បាន​កម្លាំង ៧១០ សេះ ពោល​គឺ​ច្រើន​ជាង ៥០ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

488 Pista ថ្មី​នេះ អាច​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើ​ពេល​តែ ២,៨៥ វិនាទី​ប៉ុណ្ណោះ (488 GTB ប្រើ​ពេល ៣,០ វិនាទី) ខណៈ​ជាន់​ពី ០ ដល់ ២០០ គីឡូម៉ែត្រ ប្រើ​ពេល ៧,៦ វិនាទី (488 GTB ប្រើ​ពេល ៨,៣ វិនាទី) ហើយ​អាច​រត់​ដល់​ល្បឿន​អតិបរិមា ៣៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (ល្បឿន​អតិបរិមា​របស់ 488 GTB គឺ ៣៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង)។

មិន​តែ​ប៉ុណ្ណោះ Ferrari ក៏​បាន​ធ្វើ​ឲ្យ​ដំណើរការ​បើកបរ​មិន​ចាញ់​ខ្យល់ (Aerodynamic Performance) របស់ 488 Pista កាន់​តែ​ប្រសើរ រហូត​ដល់​ទៅ ២០ ភាគរយ​ធៀប​នឹង ម៉ូដែល 488 GTB ទាំង​នៅ​លើ​ផ្លូវ​ប្រណាំង និង​ផ្លូវ​ធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម