ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសថា ពួកគេកំពុងរៀបចំដាក់ចេញនូវបង្ហាញម៉ាក ឫ brand ក្រុមហ៊ុនរថយន្តថ្មីមួយមានឈ្មោះថា “Confidence Auto” ដោយម៉ាក ឫ brand ក្រុមហ៊ុនរថយន្តថ្មីមួយនេះនឹងមានកម្រិតខ្ពស់ជាងម៉ាក ឫ brand ដទៃៗរបស់ GWM ដូចជា Haval, WEY, Tank, Ora និង Great Wall Pickup ហើយម៉ាក ឫ brand ថ្មីនេះនឹងប្រកួតប្រជែងជាមួយម៉ាក ឫ brand, Yangwang របស់ BYD។
គួរបញ្ជាក់ថា ក្រុមហ៊ុន GWM បានដាក់ពាក្យសុំចុះបញ្ជីម៉ាក ឫ brand, Confidence Auto ក្នុងខែឧសភា ឆ្នាំ២០២២។ លើសពីនេះ បើយោងតាមការណែនាំផ្លូវការ ក្រុមហ៊ុន Confidence Auto នឹងផ្តល់ជូននូវរថយន្តម៉ូឌែលទី១ ប្រភេទ Sedan ដែលមានតម្លៃលើសពី ១លានយន់ ឫ ១៣៧ ៩០០ ដុល្លារ ហើយគេរំពឹងថានឹងបំពាក់ដោយម៉ាស៊ីន V8 ចំណុះ ៤,០លីត្រ ដែលផលិតដោយ GWM ផ្ទាល់។
ចំពោះរថយន្តម៉ូឌែលទី ១ នេះ នឹងដាក់បង្ហាញចេញនៅខែមេសា ឬឧសភា ក្នុងឆ្នាំនេះ ហើយគ្រោងចេញលក់នៅចុងឆ្នាំ ពោលគឺស្ថិតក្នុងត្រីមាសទី ៤ ៕