![deepal_s09_release-4-800x450](https://camboauto.com/wp-content/uploads/2025/02/deepal_s09_release-4-800x450-1-696x392.jpg)
ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Deepal S09 ប្រភេទ EREV ជាមួយតម្លៃលក់ចាប់ពី ៤៨ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្ត Changan Deepal S09 មានប្រវែងតួខ្លួនសរុប ៥ ២០៥ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០៥ ម.ម ដំណើរដោយ៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤សុីឡាំង មានកម្លាំង ១៤៧ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងបាន ៣១០ សេះ ផ្គួបជាមួយអាគុយទំហំ ៤០,១៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤សុីឡាំង មានកម្លាំង ១៤៧ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៤៨៥ សេះ ផ្គួបជាមួយអាគុយទំហំ ៤០,១៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៊ីញឌីស្សាញថ្មី និងឧបករណ៍ចាប់សញ្ញា LiDAR នៅលើដំបូល និងផ្នែកខាងក្រោយ។
ខណៈផ្នែកខាងក្នុងវិញ មានអេក្រង់ HUD ទំហំ ៤៣ អ៊ីញ អេក្រង់ OLED ទំហំ ១៥,៦ អ៊ីញ ចំនួន ២ មានពន្លឺ 1,000 nits ក៏ដូចជាកៅអីជួរមុខ និងជួរទីពីរនៃរថយន្ត គាំទ្រមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សាចំនួន ៨ ចំណុច អេក្រង់ 3K ទំហំ ២១,៤ អ៊ីញ សម្រាប់អ្នកដំណើរជួរទីពីរ ប្រព័ន្ធ Harmony Space និងប្រព័ន្ធបើកបរឆ្លាតវៃ Qiankun 3.0 របស់ក្រុមហ៊ុន Huawei ៕