ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ BYD គ្រោងប្រកាសចេញ Denza N9 នៅខែក្រោយនេះ ជាមួយតម្លៃខ្ទង់ ៧មុឺនដុល្លារ

BYD គ្រោងប្រកាសចេញ Denza N9 នៅខែក្រោយនេះ ជាមួយតម្លៃខ្ទង់ ៧មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសជាផ្លូវការថា រថយន្តប្រណិតប្រភេទ SUV ខ្នាតធំ កៅអី ៣ជួរ សេរ៊ីថ្មីរបស់ពួកគេគឺ BYD Denza N9 បានចាប់ផ្តើមការផលិតជាផ្លូវការហើយ ហើយគ្រោងប្រកាសចេញលក់ក្នុងខែមិនាខាងមុខនេះ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង Plug-in Hybrid ជាមួយតម្លៃលក់ចាប់ពី ៦៨ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

ចំពោះរថយន្ត BYD Denza N9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៥ ២៥៨ ម.ម កម្ពស់ ១ ៨៣០ ម.ម ទទឹង ២ ០៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ៣ សម្រាប់ជម្រើសអគ្គិសនីសុទ្ធ ពោលបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣០៨សេះ នៅផ្នែកខាងមុខ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣២២ សេះ នៅផ្នែកខាងក្រោយ អាចផលិតកម្លាំងសរុបបានដល់ ៩៥១ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយខ្ទង់ ៥០០ គីឡូម៉ែត្រ។
  • ម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩១១ សេះ ផ្គួបជាមួយអាគុយទំហំ ៤៧ គីឡូ​វ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ និងមាន Top-speed ២៣០ គ.ម/ម៉ោង។

សម្រាប់នៅផ្នែកខាងក្នុង ទទួលបានការរចនាបែប Luxury ដែលបំពាក់ជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប រួមជាមួយនឹងអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១៣,២អ៊ីញ អេក្រង់បញ្ជារ touchsreen ទំហំ ១៧,៣ អ៊ីញ អេក្រង់កម្សាន្ត touchsreen ទំហំ ១៣,២អ៊ីញ អេក្រង់លើកញ្ជក់ HUD ទំហំ ៥០អ៊ីញ កន្លែងសាកថ្មឥតខ្សែចំនួន២ អេក្រង់កម្សាន្ត touchsreen ទំហំ ១៧,១អ៊ីញ សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ និងទូរទឹកកកទំហំ ១១,២លីត្រ មានមុខងារក្តៅ-ត្រជាក់ជាដើម។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរថយន្ត BYD Denza N9 ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខបិទជិត សម្រាប់ជម្រើសអគ្គិសនីសុទ្ធ អបដោយសំណុំចង្កៀងមុខប្រភេទគុជ LED ចំនួន ៣គ្រាប់ ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូលទំហំ ២១ និង ២២អ៊ីញ រួមនឹងចង្កៀងក្រោយប្រភេទ LED អូសពីម្ខាងទៅម្ខាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម