![RE-thumbnail-lexus](https://camboauto.com/wp-content/uploads/2025/02/RE-thumbnail-lexus-696x366.jpg)
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus ប្រចាំនៅទីផ្សារអូស្រ្តាលី បានធ្វើការទទួលបើកការបញ្ជាទិញឡើងវិញជាលើកដំបូងតាំងពីឆ្នាំ ២០២២ នៅរថយន្ត Lexus RX ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៩០ ៣៥០ ដុល្លារ ដល់ ១២៧ ៧០០ ដុល្លារ គ្រោងនឹងដាក់លក់ជាផ្លូវការក្នុងខែមេសា ឆ្នាំ ២០២៥ ។
Lexus RX ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០៤ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ ជាមួយកម្រិតស៊ីប្រេង ១,៣ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
Lexus RX បានបំពាក់មកជាស្តង់ដារដូចជា ចង្កៀងមុខប្រភេទ bi-LED, ថាសកង់ស្ព័រទំហំ ២១ អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និង អេក្រង់កំសាន្ត touchscreen អាចប្រើមុខងារ Apple CarPlay/Android Auto ឧបករណ៍បំពងសំឡេងម៉ាក Mark Levinson ចំនួន ២១ ចំនិច ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់បែប Panoramic glass roof ជាដើម ៕