ឡានអគ្គិសនីសុទ្ធ BYD Atto2 បង្ហាញខ្លួនជាផ្លូវការជាលើកដំបូងនៅទីផ្សារតំបន់អឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ BYD Atto2 ស៊េរីថ្មីចុងក្រោយ ជាលើកដំបូងនៅទីផ្សារតំបន់អឺរ៉ុប ប៉ុន្តែមិនទាន់បង្ហាញតម្លៃលក់ផ្លូវការនៅឡើយទេ ។

BYD Atto2 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ១៧៦ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៥,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មនៅស្ថានីយ៍ល្បឿនលឿន បានពី ៣០-៨០% ប្រើរយៈពេល ២៨នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាជាលក្ខណៈជាជ្រុង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធអាប់ដេត OTA, កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម