ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ឡានអគ្គីសនីសុទ្ធ Xpeng G6 ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែមដល់ទៅ ៨១ទីតាំង ឯតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

ឡានអគ្គីសនីសុទ្ធ Xpeng G6 ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែមដល់ទៅ ៨១ទីតាំង ឯតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Xpeng Motors បានធ្វើការបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីរថយន្ត G6 ប្រភេទ SUV ស៊េរីថ្មីចុងក្រោយ ដែលរួមបញ្ចូលការអាប់ដេតចំនួន ៨១ រួមទាំងបច្ចេកវិទ្យា គ្រោងនឹងចេញលក់នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២៥ ក្នុងប្រទេសចិន ជាមួយតម្លៃរំពឹងខ្ទង់ ២ម៉ឺនដុល្លារ ។

Xpeng G6 ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៥៨ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៦៥៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ។ លើសពីនេះ ទទួលបានការផ្លាស់ប្តូរផ្នែកខាងក្រៅទៅលើចង្កៀងមុខ LED អូសកាត់វែងមួយឆ្នូតឲ្យឈ្មោះថា Galaxy Light Wing ខណៈឡូហ្គោ Xpeng ប្តូរមកដាក់នៅគម្របម៉ាស៊ីន និងថាសកង់ស្ព័រថ្មីប្រភេទ alloy-wheels ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញ​ព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ថ្មី មានទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ នៅតែប្រើប្រាស់ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ ខណៈទំហំអាគុយ និងចំងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម