
[បរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LX700h ប្រភេទ SUV ខ្នាតធំ ដែលជាម៉ូដែលពិសេស Limited Edition ផលិតតែ ១០គ្រឿងប៉ុណ្ណោះ នៅទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ១១៤ ៩០០ ដុល្លារ ។
Lexus LX700h Hideki Matsuyama Edition នេះ ត្រូវបានផលិតឡើងសម្រាប់ផ្តល់ជាកិត្តិយសដល់ជ័យជម្នះលើកទី ១០ របស់កីឡាករវាយកូនហ្គោលជនជាតិជប៉ុនគឺលោក Hideki Matsuyama ដែលទទួលបានជ័យជម្នះលើកទី ១០ ក្នុងការវាយកូនហ្គោល US Tour របស់កីឡាកជនជាតិជប៉ុននេះ
សម្រាប់រថយន្តនេះ ត្រូវបានតុបតែជាមួយពណ៌តួខ្លួនថ្មី (Manganese Luster) ដែលត្រូវបានជ្រើសរើសដោយលោក Hideki Matsuyama ក៏ដូចជាប្រើប្រាស់នៅថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២២ អ៉ីញ និងផ្នែកខាងក្នុងត្រូវបានតុបតែងដ៏ប្រណិតជាមួយនឹងពូកស្បែកពណ៌ស និងលេងថ្នេដេរពណ៌លឿង ព្រមទាំងហត្តលេខារបស់លោកនៅកណ្តាលកុងស៊ូលជាដើម ក្រៅអីនោះមិនមានការផ្លាស់ប្តូរពីម៉ូដែលដើមនោះទេ ។
Lexus LX700h Hideki Matsuyama Edition ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F architecture ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៦ លីត្រ twin-turbo V6 និងម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ៤៧៥ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ប៉ុង ២ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ៕