
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានកំណត់ទស្សនៈរបស់ខ្លួនលើការដើរតាម MG និង GWM ក្នុងការក្លាយជាក្រុមហ៊ុនលំដាប់កំពូលទាំង ១០ នៅទីផ្សារប្រទេសអូស្ត្រាលី ជាមួយបំណងយកឈ្នះក្រុមហ៊ុន Nissan និង Subaru ។
ទោះបីជាមិនទាន់ដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងស្រុកក៏ដោយ ក្នុងនិះ នាយកប្រតិបត្តិ Geely ប្រចាំនៅប្រទេសអូស្ត្រាលី លោក Lei Li បាននិយាយថា ផែនការត្រូវបានគាំទ្រដោយការស្រាវជ្រាវទីផ្សារយ៉ាងទូលំទូលាយ ប៉ុន្តែគោលដៅរបស់ក្រុមហ៊ុនត្រូវការពេលវេលាផងដែរ ក្នុងធ្វើឲ្យ Geely ក្លាយជាម៉ាកយីហោកំពូលទាំង ១០ នៅក្នុងប្រទេសនេះ ។
គួរឲ្យដឹងថា ម៉ូដែលដំបូងរបស់ Geely នៅប្រទេសអូស្ត្រាលី នឹងជារថយន្តប្រភេទ compact-SUV អគ្គិសនីសុទ្ធគឺម៉ូដែល EX5 ដែលមានតម្លៃចាប់ពី ៤៣ ៤៩០ ដុល្លារ ហើយគ្រោងចេញលក់ជាផ្លូវការនៅចុងខែមិនា ឆ្នាំ ២០២៥ នេះ ៕