Honda ចាប់ដៃ GAC បញ្ចេញម៉ូដែលថ្មី ឯតម្លៃអត់ដល់ ២មុឺនដុល្លារ នៅប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC និង Honda បានធ្វើការដាក់បញ្ចេញនៅរថយន្ត Honda Integra ដែលផលិតនៅក្នុងប្រទេសចិន មានតម្លៃលក់ចាប់ពី ១៧ ៩២០ ដុល្លារ ដល់ ១៩ ៣០០ ដុល្លារ  ។

Honda Integra ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ផ្តល់នៅជម្រើសប្រអប់លេខអូតូ និងប្រអប់លេខដៃ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ជាមួយមានប៉ាណា និងរន្ធលំហូរខ្យល់ខាងមុខទំហំធំ អបសងខាងដោយចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់អូតូ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២ អ៉ីញ ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold, ឧបករណ៍បំព​ងសំឡេងម៉ាក Bose និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម