រថយន្ដ​​ SUV GAC Hyptec HL មានទាំងជម្រើស BEV និង​ EREV ដាក់លក់នៅចិនក្នុងតម្លៃជាង៣មុឺនដុល្លារ

រថយន្ត SUV GAC Hyptec HL បានបង្ហាញវត្តមានជាផ្លូវការនៅប្រទេសចិន ហើយត្រូវបានដាក់លក់ក្នុងជាមួយតម្លៃចាប់ពី ២៦៩.៨០០ យ័ន ស្មើនឹង ៣៧ ០២០ ដុល្លារ។

Bocoran GAC Hyptec HL Terungkap Jelang Peluncuran Perdana – Moladinរថយន្ត GAC Hyptec HL ​មាន​ទាំងជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (EREV) ជាមួយជម្រើស ៨ម៉ូឌែលផ្សេង។ ​។ រថយន្ត Hyptec HL ប្រើប្រាស់អគ្គិសនី​សុទ្ធ​អាចបើកបរ​បានចម្ងាយ  ៧៥០គីឡូម៉ែត្រនិងអាចផលិត​កម្លាំង ៥១០ នៅពេលប្រើប្រាស់ប្រព័ន្ធ 4WD ។

ក្រុមហ៊ុន Hyptec ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដំបូង​នៅ​ប្រទេស​ចិន​ក្រោម​ឈ្មោះ “Hyper” ក្នុង​ឆ្នាំ ២០២៣។ ម៉ាក​យីហោ​លំដាប់​ខ្ពស់​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា Hyptec ក្នុង​ឆ្នាំ ២០២៤។ ម៉ូដែល​បច្ចុប្បន្ន​របស់​វា​មាន​ចំនួន ៤ ម៉ូដែល។ រថយន្ត​ម៉ូឌែល​ចុង​ក្រោយ​បំផុត​របស់​ម៉ាក​យីហោ​នេះ​គឺ Hyptec HL crossover។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC's Hyptec HL debuts with night vision system and yacht-inspired design |  KrASIA ចំពោះតម្លៃវិញម៉ូឌែល EREV ​មាន​តម្លៃ​ចន្លោះ​ពី ២៦៩ ៨០០ ដល់ ២៩៩ ៨០០ យ័ន ស្មើនិង ៣៧ ០២០ ដល់ ៤១ ១៤០ ដុល្លារ​។ ចំណែក​កំណែ BEV ចាប់​ពី ២៦៩ ៨០០ ដល់ ៣១៩ ៨០០យ័ន ស្មើនិង ៣៧ ០២០ ដល់ ៤៣ ៨៦០ ដុល្លារ​។

GAC Hyptec HL មានប្រវែងតួខ្លួនសរុប ៥ ១២៦មម ទទឹង ១ ៩៩០មម កម្ពស់ ១ ៧៥០ មម និង​គម្លាត​កង់មុខក្រោយប្រវែង ៣ ០៨៨ មម។ នៅផែ្នកខាងមុខរថយន្ដមកជាមួយចង្កៀង​មុខ​បែបបញ្ឍរហើយខណ្ឌជាផ្នែកផ្សេងគ្នា។ ចំណែកស្ដុបខាងក្រោយក៏បានរចនាបែបបញ្ឍរនិងបន្ទាត់ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ហើយបន្ថែមមកជាមួយដៃ​ទ្វារ​រៀប​ស្មើ​ និង LiDAR នៅ​លើ​ដំបូល។

GAC's Hyptec HL debuts with night vision system and yacht-inspired design |  KrASIA
រថយន្ត GAC Hyptec HL មាន​ជម្រើស​ប្រើប្រាស់កៅអី២ប្រភេទផ្សេងគ្នា ក្នុងមានទាំងជម្រើស ៥កៅអី និង ៦កៅអី។ រថយន្ដនេះបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ២៧ អុីញនិងភ្ជាប់មកជាមួយ​ផ្ទាំង​ព័ត៌មាន LCD ស្តើង​នៅ​ពី​ក្រោយ​ចង្កូត រួមទាំង​កន្លែង​សាក​ឥត​ខ្សែទំហំ ៥០W ចំនួន​ពីរ។ នៅកៅអ្នករួមដំណើរជួរទី២ ក៏មានបំពាក់មកជាមួយ​មាន​អេក្រង់​ touch screen ទំហំ ១៧.៣ អុីញ កម្រិត 3K ដែល​ដំណើរការ​ដោយ​បន្ទះ​ឈីប Qualcomm Snapdragon 8295P។ ក្បាល​ប្ដូរ​ប្រអប់​លេខ​របស់​រថយន្ត​ស្ថិត​នៅ​ពី​ក្រោយ​ចង្កូត។

កៅអីរបស់ននេះស្រោបដោយ Nappa ខណៈកៅអីនៅជួរទី២ មុខងារ​ម៉ាស្សា ១៨ ចំណុច​​ និងបំពាក់មកជាមួយមុខងារ zero-gravity អាចបត់បានរៀបស្មើ។

GAC Hyptec HL full-size SUV started deliveries in Chinaប្រភេទ BEV នៃរថយន្ត Hyptec HL ​បំពាក់មកជាមួយអាគុយ  ternary NMC ទំហំ ៩៥.៩ kWh អាចបើកបរ​ចម្ងាយ​ ៦៧០ គីឡូម៉ែត្រ​ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។។ ចំពោះកម្រិតសមត្ថភាពរបស់រថយន្ដ នៅពេលដំណើរដោយម៉ូទ័រអគ្គិសនីចំនួន អាចផលិតកម្លាំងបាន ៣៣៥សេះ។ ចំពោះ​មាន​ជម្រើស RWD អាចផលិតកម្លាំងបាន ៣៣៥សេះ និង 4WD អាចផលិតកម្លាំងបាន ៥១ សេះ និងបំពាក់មកជាមួយអាគុយទំហំ ១០៨.៤៥ kwh អាចបើកបរបានចម្ចាយ ៧៥០គីឡូម៉ែត្រ​។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម