រថយន្ដ Smart #5 កើតពីការសហការផលិត​រួមគ្នា​រវាង Mercedes-Geely មានវត្ដមាននៅម៉ាឡេស៊ី

ក្រុមហ៊ុន Smart Automobile ជា​ការ​បណ្ដាក់ទុន​រួមគ្នា​រវាង Mercedes-Geely បាន​ដាក់​លក់​រថយន្តម៉ូឌែល Smart #5 នៅ​ទីក្រុង​ហុងកុងរួចមកហើត ខណៈពេលថ្មីៗនេះ​ពួកគេ បាន​សម្ពោធដាក់លក់​រថយន្ត SUV អគ្គិសនី​ម៉ូឌែល​នេះ នៅ​ម៉ាឡេស៊ី។

រថយន្ដ Smart #5 ដែល​មាន​លក់​នៅ​ទីក្រុង​ហុងកុង​មាន ៤ ជម្រើស​គឺ Pro, Premium, Brabus និង Summit Edition ជាមួយ​នឹង​តម្លៃ​លក់ប្រហែល ៣៧ ១០០ ដុល្លារអាមេរិក។ ម៉ូឌែល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ពាក់កណ្តាល​ឆមាសទីពីរ​នៃ​ឆ្នាំ​នេះ។

ម៉ាកយីហោ Smart ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៨ ដោយ​កំណត់​គោលដៅវាយលុក​ទីផ្សារ​រថយន្ត​ខ្នាត​តូច​លំដាប់​ខ្ពស់ ហើយ​ជា​ម៉ាកយីហោ​ដែល​រចនា​ដោយ​ក្រុមហ៊ុន Mercedes-Benz ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃទី ៨ ខែ​មករា ឆ្នាំ ២០២០ ក្រុមហ៊ុន Mercedes-Benz និង Geely បាន​រួមគ្នា​បង្កើត​ក្រុមហ៊ុន​បណ្ដាក់ទុន​ថ្មី​មួយ​ដោយ​ផ្អែក​លើ​ម៉ាកយីហោ Smart ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Ningbo ខេត្ត Zhejiang ដើម្បី​ដាក់​ការ​វិនិយោគ​លើ​ការ​ផ្លាស់ប្តូរ​ទៅ​រក​ថាមពល​អគ្គិសនី (electrification transition)។

ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ទាំងពីរ អ្នក​រចនា​របស់ Mercedes-Benz ធ្វើការ​រចនា​រថយន្ត Smart រីឯ​វិស្វករ​របស់ Geely ធ្វើការ​ផ្នែក​វិស្វកម្ម។ ម៉ូដែល Smart បច្ចុប្បន្ន​ដែល​លក់​នៅ​ប្រទេស​ចិនដីគោក​រួមមាន Smart #1, Smart #3 និង Smart #5 ដែល​មាន​តម្លៃ​ចាប់ពី ២០ ៨៦០ដុល្លារ​។

Smart #5 Review & Buying Guide 2024 | Electrifyingរថយន្ត Smart #5 គឺ​ជា​ម៉ូដែល​ដែល​ថ្លៃ​បំផុត​ក្នុង​ចំណោម​ម៉ូដែល​ទាំង​បី ដោយ​ដាក់លក់ក្នុងតម្លៃ​ប្រហែល ៣៧ ១០០ ដុល្លារអាមេរិក។ ក្រុមហ៊ុន​ផលិត​រថយន្ត EV បាន​ឲ្យ​ដឹង​ថា រថយន្ត Smart #5 គឺជា​រថយន្ត SUV ខ្នាត​កណ្តាល​លំដាប់​ខ្ពស់​ដំបូង​គេ​របស់​ម៉ាកយីហោ Smart ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រើប្រាស់​លើស​ពី​តំបន់​ទីក្រុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម