Toyota យកឡាន Yaris Cross លក់នៅអូស្ត្រាលី តម្លៃចាប់ពីជិត ២ម៉ឺនដុល្លារ

Toyota នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​រថយន្ត Yaris Cross ស៊េរី​ឆ្នាំ ២០២១ នៅ​ទីផ្សារ​ប្រទេស​អូស្ត្រាលី​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ខាង​មុខ ដោយ​មាន​តម្លៃ​ចាប់​ពី​​ប្រមាណ ១៩ ២០០​ដុល្លារ។

Toyota Yaris Cross នឹង​ក្លាយ​ជា​គូ​ប្រជែង​របស់​រថយន្ត SUV ខ្នាត​តូច​ដទៃ​ទៀត​រួម​មាន​ Hyundai Kona, Honda HR-V និង Ford EcoSport ពេល​ដាក់​លក់​នៅ​ប្រទេស​អូស្ត្រាលី​ជា​ផ្លូវ​ការ។ Yaris Cross លក់​នៅ​អូស្ត្រាលី​មាន​ប្រភេទ GX តម្លៃ​ប្រមាណ ១៩ ២០០​ដុល្លារ, ប្រភេទ GXL តម្លៃ​ប្រមាណ ២១ ៣០០​ដុល្លារ និង​ប្រភេទ Urban តម្លៃ​ប្រមាណ ២៣ ៥០០​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Yaris Cross មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​បី​ប្រភេទ​ដែល​ទី​មួយ​ជា​ម៉ាស៊ីន​ចំណុះ ១,៥លីត្រ ៣ស៊ីឡាំង កម្លាំង ១១៨សេះ។ ទី​ពីរ​គឺ​ប្រភេទ​ម៉ាស៊ីន​សាំង​ចំណុះ ១,៥លីត្រ ៣ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ពីរ ដែល​មាន​កម្រិត​ស៊ី​ប្រេង ៣,៨លីត្រ/១០០​លីត្រ និង​ចុង​ក្រោយ​ជា​ប្រភេទ​ម៉ាស៊ីន​សាំង ១,៥លីត្រ ៣ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​បី៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម