
រថយន្តគ្មានអ្នកបើកបរទាំងនេះអាចដឹក និងបែនទម្លាក់រ៉ែបានដោយខ្លួនបឯង ហើយត្រូវបានរចនាឡើង ដើម្បីធ្វើការក្នុងអាកាសធាតុអាក្រក់ និងលក្ខខណ្ឌការងារដឹកជញ្ជួនរ៉ែដ៏លំបាក។ រថយន្ដនេះប្រើប្រាស់បច្ចេកវិទ្យាបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Huawei ភ្ជាប់មកជាមួយការបញ្ជាតាមរយៈ AI, 5G-Advanced, cloud computing, និងប្រព័ន្ធប្តូរអាគុយឆ្លាតវៃ។
ខណៈដែលផលប៉ះពាល់បរិស្ថាន អំពីភាពអវិជ្ជមាននៃសារធាតុ ធ្យូងថ្មត្រូវបានគេស្គាល់យ៉ាងច្បាស់ សារធាតុនេះនៅតែត្រូវបានប្រើប្រាស់យ៉ាងខ្លាំង ជាប្រភពឥន្ធនៈនៅជុំវិញពិភពលោក។ យោងតាម Enerdata កំណើននៃការប្រើប្រាស់ធ្យូងថ្មទូទាំងពិភពលោកបានថយចុះពីប្រហែល ៦% ក្នុងឆ្នាំ ២០២២ មកនៅប្រហែល ២.២% ក្នុងឆ្នាំ ២០២៣។
ប៉ុន្តែនៅប្រទេសចិន ឥណ្ឌា និងវៀតណាម ការប្រើប្រាស់ប្រភពថាមពលនេះបានកើនឡើង យ៉ាងគំហុកក្នុងរយៈពេលដូចគ្នា ជាមួយនឹងអត្រាកំណើនស្មើនឹង ៦.៩%, ៩.៩% និង ២៥% រៀងគ្នា។ ប្រទេសឥណ្ឌា និងចិនបច្ចុប្បន្នមានចំនួន ៧១% នៃការប្រើប្រាស់ធ្យូងថ្មទូទាំងពិភពលោក ដោយប្រទេសចិនកំពុងអភិវឌ្ឍសមត្ថភាពទាញយករ៉ែថ្មីចំនួន ១ ២៨០ លានតោនក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែលពាក់កណ្តាលនៃសមត្ថភាពដែលបានស្នើឡើងទូទាំងពិភពលោក៕