ចាប់តាំងពីចេញលក់មក Deepal S09 មានការបញ្ជាទិញច្រើនជាង ២មុឺនគ្រឿង

បន្ទាប់ពីប្រកាសដាក់លក់ជាផ្លូវការនៅក្នុងកម្មវិធី Shanghai Auto Show ឆ្នាំ ២០២៥ ពេលនេះ រថយន្ត SUV ស៊េរីថ្មីរបស់ក្រុមហ៊ុន Deepal គឺ Deepal S09 ទទួលបានការបញ្ជាទិញលើស ២ម៉ឺនគ្រឿង ហើយ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៣ ១០០ ដុល្លារ ដល់ ៤២ ៨០០ដុល្លារ។

គួរឲដឹងថា Deepal S09 មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៥០  ម.ម ។ វាប្រើប្រាស់នូវបច្ចេកវិទ្យា Super Range Extension 2.0 ជំនាន់ថ្មីរបស់ Deepal ដំណើរជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំង ៣០៩សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) ផលិតកម្លាំងបាន ៤៨៥ សេះ រួមជាមួយអាគុយទំហំ ៤០,១៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ និង ២២០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំធំឌីស្សាញថ្មី និងឧបករណ៍ចាប់សញ្ញា LiDAR នៅលើដំបូល និងផ្នែកខាងក្រោយ។

ខណៈផ្នែកខាងក្នុងវិញ បំពាក់ដោយប្រព័ន្ធកាប៊ីន HarmonySpace 5 របស់ក្រុមហ៊ុន Huawei មានអេក្រង់ទំហំ ១៥,៦អ៊ីញ ចំនួន ២ សម្រាប់អ្នកបើកបរ អេក្រង់ HUD ទំហំ ៤៣អ៊ីញ អេក្រង់កម្សាន្តខាងក្រោយទំហំ ២១,៤ អ៊ីញ ក៏ដូចជាកៅអីជួរមុខ និងជួរទីពីរនៃរថយន្តគាំទ្រមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សា និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ADS 3.3 របស់ Huawei ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម