
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត RAM បានធ្វើការប្រកាសថា ភីកអាប់ RAM 1500 ស៊េរីឆ្នាំ ២០២៦ នឹងទទួលបានជម្រើសម៉ាស៊ីនចំណុះ ៥,៧ លីត្រ ប្រភេទ HEMI V8 វិញ បន្ទាប់ពីបានដកចេញពីម៉ូដែលឆ្នាំមុន ហើយគ្រោងនឹងដាក់នៅខែកញ្ញា ឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ។
ក្នុងនោះ សម្រាប់ម៉ាស៊ីនចំណុះ ៥,៧ លីត្រ ប្រភេទ HEMI V8 នេះ អាចផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥៥ ញ៉ូតុនម៉ែត្រ ជាមួយសមត្ថិភាពដឹក ៧៩៤ គីឡូក្រាម និងអូសសណ្តោងបានដល់ ៥ ២០៣ គីឡូក្រាម ។
គួរបញ្ជាក់ផងដែរថា សម្រាប់ជម្រើសម៉ាស៊ីនចំណុះ ៥,៧ លីត្រ ប្រភេទ HEMI V8 នេះ និងមាននៅលើម៉ូដែលដូចជា Big Horn, Express, Laramie, Limited, Longhorn, Rebel, Tradesman, and Warlock ដែលមានតែមអក្សរ HEMI សម្គាល់ ជាមួយតម្លៃ ១ ២០០ ដុល្លារបន្ថែមពីលើតម្លៃលក់របស់ម៉ូដែលនីមួយៗ ៕