ក្រុមហ៊ុន Nio ប្រើយុទ្ធសាស្រ្ដទីផ្សារថ្មីលក់រថយន្ដអគ្គិសនី Firefly តម្លៃតែ១មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio បានប្រើយុទ្ធសាស្រ្ដថ្មី ដោយបានដាក់លក់រថយន្ដក្នុងតម្លៃផ្សេង ខណៈតម្លៃអាគុយគិតជាការជួលដោយត្រូវបង់ប្រាក់ប្រចាំខែ។

Nio targets Firefly to contribute 10% of sales - CnEVPostកាលពីពេលថ្មីៗនេះក្រុមហ៊ុន Nio បានដាក់លក់រថយន្ដអគ្គិសនី Firefly របស់ខ្លួនបានជាមួយការផែនការជួលអាគុយ BaaS (Battery as a Service) ដែលធ្វើឲ្យតម្លៃរថយន្តអគ្គិសនីរបស់ខ្លួនកាន់តែមានតម្លៃធូរថ្លៃជាងមុន។ ជាមួយផែនការ BaaS នេះ តម្លៃរបស់រថយន្ដអគ្គិសនី Firefly បានធ្លាក់ចុះសល់ត្រឹមតែ ៧៩ ៨០០ យន់ ស្មើនិងប្រមាណ ១១ ១០០ ដុល្លារ វាបានកាត់បន្ថយតម្លៃជាង ៣០% គិតជាទឹកប្រាក់ស្មើនិង ៤០ ០០០យន់ ឬ ៥ ៥០០ ដុល្លារ ពីតម្លៃដើមរបស់រថយន្ដដែលគិតបូកបញ្ចូលទាំងតម្លៃអាគុយ។

ចំពោះអតិថិជនដែលជ្រើសរើសផែនការនេះនឹងត្រូវបង់ថ្លៃឈ្នួលជួលអាគុយប្រចាំខែចំនួន ៣៩៩ យន់ ប្រហែល ៥៥ដុល្លារ។ ផែនការ BaaS នេះត្រូវបានរៀបចំឡើង ដើម្បីជួយសម្រួលដល់អតិថិជនមិនសូវមានថវិកាច្រើន អាចមានលទ្ធភាពទិញរថយន្តអគ្គិសនីថ្មី យកទៅប្រើប្រាស់ ដោយសារតម្លៃអាគុយត្រូវបានបំបែកចេញពីតម្លៃរថយន្ត។ នេះក៏អាចជួយដោះស្រាយក្តីបារម្ភរបស់អ្នកប្រើប្រាស់អំពីការធ្លាក់ចុះតម្លៃអាគុយ និងការធានាផងដែរ ដោយសារម្ចាស់រថយន្តមិនមែនជាម្ចាស់អាគុយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio ignites European aspirations with affordable Firefly EV - ArenaEVគួររំឭកផងដែរថា Nio មានប្រព័ន្ធប្តូរអាគុយ (battery swap) របស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូរអាគុយ ជំនួសឱ្យការចំណាយពេលសាកថ្មផងដែរ។ ក្រឡែកថយក្រោយបន្ថិច រថយន្ត Firefly បានដាក់បង្ហាញដំបូងនៅថ្ងៃទី១៩ ខែមេសា និងចាប់ផ្ដើមដឹកជញ្ជូនដល់អតិថិជននៅថ្ងៃទី២៩ ខែមេសា ត្រូវបានដាក់លក់ដំបូងក្នុងតម្លៃ ១១៩ ៨០០យន់ ស្មើនិងប្រមាណ ១៦ ៥០០ ដុល្លារ។ រថយន្ដនេះត្រូវបានបង្កើតឡើងយ៉ាងល្អិតល្អន់ដោយលោក Kris Tomasson ជាអ្នករចនាប្រចាំក្រុមហ៊ុន Nio ។

លោក Tomasson ជាអ្នករចនាឧស្សាហកម្មជនជាតិអាមេរិកដែលមានបទពិសោធន៍ ធ្លាប់ធ្វើការឲ្យក្រុមហ៊ុន BMW និង Ford។ នៅឆ្នាំ២០១៥ លោកបានចាកចេញពី BMW បានចូលរួមជាមួយក NextEV ដែលជាក្រុមហ៊ុន Startup ចិនមិនទាន់ល្បីឈ្មោះមួយ។ ពេលទៅដល់ទីនោះលោកគឺជាបុគ្គលិកដំបូងគេម្នាក់នៅទីនោះ ក្រោយមកក្រុមហ៊ុន NextEV ត្រូវបានប្ដូរឈ្មោះទៅជា Nio វិញនៅឆ្នាំ២០១៦។

Nio ignites European aspirations with affordable Firefly EV - ArenaEVរថយន្ត Firefly ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៤២ សេះ ផ្គួបជាមួយអាគុយទំហំ ៤២,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ Nio Firefly មានប្រវែង ៤ ០០៣ ម.ម ទទឹង ១ ៧៨១ ម.ម កម្ពស់ ១ ៥៥៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦១៥ មម ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានភាពទាក់ទាញខ្លាំង ជាពិសេសបានប្រើប្រាស់ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញររាងមូល ស្រដៀងទៅនឹងកាមេរ៉ា Iphone ក៏ដូចជាដៃទា្វរប្រភេទ flush-door រួមទាំងកញ្ចក់ចំហៀងបង្គប់មុខងារផ្តល់សញ្ញាគ្រោះថ្នាក់មកពីផ្នែកចំហៀង។ បន្ថែមពីនេះ រថយន្តនេះក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីការធ្វើតេស្តចេញពីអង្គភាព C-NCAP របស់ប្រទេសចិន និងចេញពីអង្គភាព E-NCAP របស់តំបន់អឺរ៉ុបទៀតផង។

Nio Firefly officially launches 1st model, starts at $16,410 in China -  CnEVPostចំពោះនៅផ្នែកខាងក្នុងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៦ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ កម្រិត 2k។ ដៃចង្កូតដែលលម្អដោយនិមិត្តសញ្ញា Firefly ត្រូវបានផលិតឡើងពី ស្បែកមីក្រូហ្វៃបឺរប្រឆាំងជាមួយបាក់តេរី ផ្តល់នូវផាសុកភាពខ្ពស់។ ឧបករណ៍ផ្លាស់ប្តូរលេខបានបំពាក់ដាក់នៅលើដៃចង្កូត បានធ្វើឲ្យកាប៊ីនផ្នែកខាងមុខកាន់តែទូលាយ។

ចំពោះទំហំផ្ទុកវិញ រថយន្ត Firefly ផ្តល់ជូននូវ ឃ្លុបខាងមុខទំហំ ៩២លីត្រ ជាទំហំធំបំផុតបើគិតក្នុងប្រភេទរថយន្តនេះ។ ឃ្លុបនេះមានកន្លែងដាក់ឥវ៉ាន់ជាស្រទាប់ៗ និងមុខងារបង្ហូរទឹក ហើយអាចផ្ទុករបស់របរជាច្រើនបាន។ ចំពោះផ្នែកខាងក្រោយ នៅបើបត់កៅអី វាបង្កើតបានជាកន្លែងផ្ទុកទំនិញរាបស្មើដ៏ធំទូលាយ លើសពីទំហំ ១២៥៣លីត្រ។  លើសពីនេះផ្នែកខាងក្នុងនៃរថយន្ដនេះ បានបន្ថែមមកជាមួយកន្លែងផ្ទុកសម្ងាត់ទំហំជាង ២៩លីត្រ នៅក្រោម​កៅអីខាងក្រោយផ្នែកខាងស្តាំផងដែរ។

NIO's new firefly brand makes its global debut at NIO Day 2024 and opens  pre-orders in China - firefly official websiteរថយន្ត Firefly ត្រូវបានបំពាក់ដោយ ពោងសុវត្ថិភាពចំនួន ៩ ជាស្តង់ដារសម្រាប់គ្រប់ប្រភេទម៉ូឌែលទាំងអស់។ ពោងសុវត្ថិភាពចំហៀង (side curtain airbags) ផ្តល់ការការពារយ៉ាងពេញលេញពីសសរ A ដល់សសរ C ដែលផ្តល់ការគ្របដណ្តប់ធំជាងរថយន្តប្រហាក់ប្រហែលដល់ទៅ ៤០%។ ធ្នឹមទ្រនាប់ផ្នែកខាងក្រោយ (rear bumper beam) ផលិតឡើងពីវត្ថុធាតុដើម ប្រើសម្រាប់ផលិតនាវាមុជទឹក ជួយកាត់បណ្តាលមានការខូចទ្រង់ទ្រាយរថយន្តតិចបំផុត ក្នុងអំឡុងពេលប៉ះទង្គិចក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង បើធៀបនឹងរថយន្តដទៃក្នុងប្រភេទដូចគ្នា។ លើសពីនេះ រថយន្តថ្មីនេះក៏ភ្ជាប់មកជាមួយមុខងារ ចតស្វ័យប្រវត្តិ (automatic parking)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម