Mazda CX-3 មានជម្រើសពណ៌ថ្មី និងម៉ាស៊ីនតូច ស៊ីសាំងត្រឹម ៥,៩លីត្រ/១០០គ.ម៉

Mazda បានអាប់ដេតលើរថយន្ត CX-3 នៅក្នុងប្រទេសជប៉ុន ដោយបន្ថែមជម្រើសម៉ាស៊ីនតូច និងពណ៌ថ្មីផងដែរ។

បន្ថែមពីលើម៉ាស៊ីនមានស្រាប់ គឺម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និង ម៉ាស៊ីនម៉ាស៊ូត ១,៨លីត្រ ឥឡូវនេះ Mazda CX-3 មានបំពាក់ម៉ាស៊ីនសាំង naturally aspirated ចំណុះ ១,៥លីត្រ Skyactiv-G ទំហំ ៤ស៊ីឡាំងថ្មី មានកម្លាំង ១១០សេះ ប្រើប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរ AWD ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារតែប្រើម៉ាស៊ីនតូចជាងមុន ដូច្នេះ Mazda CX-3 រឹតតែសន្សំសំចៃ ដោយមានកម្រិតស៊ីសាំងជាមធ្យម ៥,៩លីត្រ/១០០គីឡូម៉ែត្រ សម្រាប់ប្រភេទម៉ាស៊ីនចំណុះ ១,៥លីត្រ។

ក្រៅពីនោះ វាក៏បន្ថែមពណ៌ថ្មី គឺពណ៌ប្រផេះ Polymetal Gray Metallic ទៀតផង។ CX-3 ក៏ទទួលបានកៅអីជំនាន់ថ្មី ក៏ដូចជាមុខងារ Apple CarPlay និង Android Auto ផងដែរ។ វានឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុន នៅថ្ងៃទី០៤ ខែមិថុនា ជាមួយនឹងតម្លៃចាប់ពី ១៧ ៦០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម