រថយន្ដអគ្គិសនី Leapmotor B01 អាចបើកបាន ៦៥០គីឡូម៉ែត្រ ខណៈតម្លៃតែ២មុឺនដុល្លារ

រថយន្តអគ្គិសនី Leapmotor B01 ប្រភេទ Sedan មានចម្ងាយបើកបរសេុប ៦៥០គីឡូម៉ែត្រ នឹងចាប់ផ្តើមដាក់លក់ជាតម្លៃទិញកក់ទុកមុន (presale) នៅក្នុងប្រទេសចិន ជាមួយតម្លៃប្រហែល ១៥០ ០០០ យ៉ន់ ឬស្មើនិងប្រមាណ ២០ ៩០០ដុល្លារ។

New Leapmotor B01 revealed as a budget-friendly Tesla Model 3 rival | Auto ExpressLeapmotor B01 ផលិតមកកំណត់គោលដៅលើអតិថិជនបែបយុវជន ផ្ដល់នូវជម្រើសរយៈចម្ងាយក្នុងការបើកបរ ២ជម្រើសផ្សេងគ្នាក្នុងនោះមានចម្ងាយ ៥៥០គីឡូម៉ែត្រ និង ៦៥០ គីឡូម៉ែត្រ។ តាមការំពឹងទុក B01 នឹងក្លាយជាគូប្រកួតប្រជែងជាមួយរថយន្ដ BYD Qin L EV និង Xpeng Mona M03 ។

រថយន្ត Leapmotor B01 ត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹង LEAP 3.5 មានប្រវែងតួខ្លួនសរុប ៤ ៧៧០មម ទទឹង ១ ៨៨០មម កម្ពស់ ១ ៤៩០មម និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៧៣៥មម។ រថយន្ដនេះដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8650 រួមបញ្ចូលជាមួយប្រព័ន្ធគ្រប់គ្រងកម្ដៅ 27-in-1 និងគាំទ្រសាកថ្ម 800V high-voltage ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor B01: non solo suv - alVolante.itអ្វីដែលគួរឲ្យកត់ចាប់អារម្មណ៍គឺផ្នែកខាងក្រៅមានបំពាក់នូវ lidar ដំបូល (roof lidar) ភ្លើងបំភ្លឺពេលថ្ងៃខារចនាជាមួយរបា ប៉ាណាខាងមុខបិទជិតភ្ជាប់ជាមួយអំពូល LED។ នៅផ្នែកខាងក្រោយដែលស្រដៀងនឹងផ្នែកខាងមុខផងដែរ ដោយបំពាក់មកជាមួយចង្កៀងរចនាអូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ រថយន្តនេះនឹងមានជម្រើស ៨ ពណ៌រួមមាន ពណ៌ស្វាយ ប្រាក់ ប្រផេះ (ពីរប្រភេទ) ស ផ្កាឈូក ខ្មៅ និង ខៀវ។ ការរចនាច្រើនពណ៍ ហើយជាពណ៍បែប Cute នេះគឺដើម្បីចិត្តអតិថិជនបែបយុវជន។

Double the value of a Tesla: Leapmotor builds a half-price Model 3Leapmotor B01 គាំទ្រប្រព័ន្ធជំនួយការបើកបរទំនើប (ADAS) តាមរយៈ. lidar នៅលើដំបូល រួមបញ្ចូលជាមួយកាមេរ៉ាចំនួន ១១គ្រាប់, រ៉ាដា (Millimeter-wave radar) ៥ទីតាំង និងSensors មុខក្រោយចំនួន ១២គ្រាប់ មានមុខងារ (autopilot) មានសមត្ថភាពគ្រប់គ្រងការរុករកនៅលើផ្លូវហាយវេ និងក្នុងទីក្រុងដោយស្វ័យប្រវត្តិ មានន័យថារថយន្តអាចបង្វិលចង្កូត បង្កើនល្បឿន និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិក្នុងស្ថានភាពជាក់លាក់ប្រកបដោយសុវត្ថិភាពខ្ពស់។

រថយន្តនេះដំណើរដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ មានសមត្ថភាពផលិតកម្លាំងបាន ១៧៧សេះ និង២១៥សេះ រួមជាមួយនឹងកញ្ចប់អាគុយលីចូមដែកផូស្វាតទំហំ 56.2 kWh ឬ 67.1 kWh ផ្តល់នូវចម្ងាយបើកបរ ៥៥០គីឡូម៉ែត្រ និង ៦៥០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា រថយន្ត Leapmotor B01 ក៏នឹងចេញលក់នូវ រថយន្ដកម្រិតមូលដ្ឋាន (entry-level version) ដែលបំពាក់ដោយ ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១៣៤ សេះ។ ចូលមកដល់ផ្នែកខាងក្នុង បានមានបំពាក់មកជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ៨.៨ អុីញ អេក្រង់កម្សាន្ដទំហំ ១៤.៦ អុីញ កម្រិត 2.5K ចង្កូតរាងសំប៉ែត ។ រថយន្ដដំណើរការប្រព័ន្ធប្រតិបត្តិការ Leapmotor OS 4.0 Plus មានមុខងងារបញ្ចាដោយសំឡេង AI ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម