Ford Bronco ផលិតនៅចិនផ្ដល់ជូនជម្រើសប្រើអគ្គិសនីសុទ្ធនិងអគ្គិសនីលាយសាំង

ក្រុមហ៊ុន Ford China បាន​បង្ហាញ​រូបភាពជា​ផ្លូវការ​របស់រថយន្ត Ford Bronco ម៉ូឌែលប្រើ​អគ្គិសនី​សុទ្ធ (BEV) និង​ម៉ូឌែលប្រើអគ្គិសនីលាយសាំង EREV (Extended-Range Electric Vehicle) ផលិតនៅប្រទេសចិន។ រថយន្ត​នេះ​នឹង​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន Jiangling Motors (JMC) ដែល​ជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ជាមួយក្រុមហ៊ុន Ford ។

ខាងក្រោមនេះជាកម្រិតសមត្ថភាពរបស់រថយន្ដ Ford Bronco ផលិតនៅចិន៖

  • Bronco BEV (ប្រើអគ្គិសនី​សុទ្ធ)
    • បំពាក់​ប្រព័ន្ធ​បើកបរ​កង់​ទាំង​បួន (AWD) ​ម៉ូទ័រអគ្គិសនី​ខាងមុខអាចផលិតកម្លាំងបាន ១៣០kw ចំណែកម៉ូទ័រអគ្គិសនី​ខាងក្រោយអាចផលិតកម្លាំងបាន ២០២kw ដំណើររួមគ្នាអាចកម្លាំង​សរុប ២៣២kW អាចបើកបរល្បឿន​អតិបរមា ១៧០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
    • ប្រើប្រាស់​អាគុយប្រភេទ Blade LFP (lithium-iron-phosphate) ទំហំ ១០៥.៤ kWh របស់ BYD។
    • អាចបើកបរបានរយៈ​ចម្ងាយ​ ៦៥០គីឡូម៉ែត្រ តាម​ស្តង់ដារវាស់ចម្ងាយ CLTC។
    • មាន​បំពាក់​មកជាមួយ Lidar នៅ​ពីលើ​កញ្ចក់​ខាងមុខ​ ដើម្បី​គាំទ្រ​ប្រព័ន្ធជំនួយការបើកបរ ADAS កម្រិត​ខ្ពស់។
  • Bronco EREV ប្រើអគ្គិសនីលាយសាំង Extended-Range Electric Vehicle
    • ដំណើរដារដោយម៉ាសុីនចំណុះ ១.៥ លីត្រ អាចផលិតកម្លាំងបាន កម្លាំង ១១០ kW ខណៈម៉ូទ័រ​អគ្គិសនីនៅផ្នែក​ខាងមុខ​ម៉ូទ័រអាចផលិតកម្លាំងបាន ១៣០kw ​​ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយអាចផលិតកម្លាំងបាន ១៨០kW។
    • បំពាក់​អាគុយទំហំ ៤៣.៧ kWh ប្រើរ​អគ្គិសនី​សុទ្ធអាចបើបបរបានចម្ងាយ ២២០គីឡូម៉ែត្រ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ២២០គីឡូម៉ែត្រ។

Ford Bronco ជា​រថយន្ត SUV ៥ កៅអី មានបណ្តោយប្រវែអ ៥ ០២៥ ម.ម, ទទឹង ១ ៩៦០ ម.ម, ​កម្ពស់ ១ ៨១៥ ម.ម និងប្រវែងគម្លាត​កង់មុខក្រោយ ២ ៩៥០ ម.ម។ រថយន្តនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់​លក់​នៅ​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទី ៤ នៃ​ឆ្នាំ​នេះ។ ក្រុមហ៊ុន Ford China មិន​ទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ថា​តើ​រថយន្ត​នេះ​នឹង​ត្រូវ​ដាក់​លក់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​នៅ​ពេល​ក្រោយ​ឬ​អត់​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម