ក្រុមហ៊ុន McLaren បានប្រកាសចេញរថយន្តស្ព័រម៉ូដែលពិសេសេ 600LT Spider Segestria Borealis ដែលនឹងត្រូវផលិតត្រឹមតែ ១២គ្រឿងប៉ុណ្ណោះ។
រថយន្តឈ្មោះវែងដូចទូកង McLaren 600LT Spider Segestria Borealis នេះ ត្រូវបានឌីហ្សាញឡើងដោយក្រុម MSO (McLaren Special Operations) ដោយបំផុសគំនិតតាមសត្វពីងពាងពូជ Segestria Florentina ហើយត្រូវបានគេដាក់រហ្ស័សនាមឲ្យថា “Spider Spider”។
McLaren 600LT Spider Segestria Borealis នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៧៥ ០០០ដុល្លារក្នុងមួយគ្រឿង។ វាបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៩២សេះ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨វិនាទីប៉ុណ្ណោះ៕