Lynk & Co បញ្ចេញឡាន EV ថ្មីរបស់ខ្លួន តម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ តែជិះបាន ៤៣០គ.ម

ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន ក៏ដូចជាក្រុមហ៊ុនគូរប្រកួតប្រជែងផ្សេងៗរបស់ខ្លួននៅក្នុងទីផ្សាររថយន្តខ្នាតតូច ពេលនេះ ក្រុមហ៊ុន Lynk & Co បានប្រកាសបង្ហាញចេញជាផ្លូវការនូវជម្រើសថ្មីសម្រាប់រថយន្តអគ្គិសនីខ្នាតតូចសេរ៊ីថ្មី Z20 របស់ខ្លួនហើយ ដែលក្នុងនោះរួមមានជម្រើស Pro និង Plus ហើយមានតម្លៃលក់ចាប់ពី ១៥ ២០០ដុល្លារ ដល់ ១៦ ៥០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការរចនា និងប្រវែង ក៏ដូចជាទំហំរបស់រថយន្ត Lynk & Co Z20 នេះ គឺមិនមានការផ្លាស់ប្តូរថ្មីខ្លាំងនោះឡើយ ពោលគឺនៅតែរក្សាភាសារចនា​ The Next Day ដដែល និងដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ (RWD) អាចផលិតកម្លាំងបាន ២៣៥សេះ និងបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងវិញ គឺទទួលបាននូវជម្រើសឧបករណ៍បំពងសម្លេងម៉ាក Harman Kardon ចំនួន ១៤ចំនុច, អេក្រង់កម្សាន្តទំហំ ១៥,៤ អ៊ីញ, អេក្រង់ HUD ទំហំ ១៣,៨ អ៊ីញ, កុងទ័រឌីជីថលទំហំ ១០,២ អ៊ីញ និងប្រព័ន្ធ ADAS ផ្សេងៗ ក៏ដូចជាការអាប់ដេត software ថ្មីៗមួយចំនួនជាដើម។ លើសពីនេះ ក៏ទទួលបាននូវចំណាត់ថ្នាក់សុវត្ថិភាពផ្កាយប្រាំ Euro NCAP ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម