Geely Galaxy M9 ស្អាតហើយទំនើបទៀត ដាក់លក់តែជាង៣មុឺនដុល្លារ​នៅចិន

ក្រុមហ៊ុន Geely Automobile បានប្រកាសក្នុងសន្និសីទធុរកិច្ចមួយថា ខ្លួននឹងបញ្ចេញរថយន្ត Geely Galaxy M9 ជារថយន្ត SUV ប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid (PHEV) នៅក្នុងទីផ្សារក្នុងស្រុកឆ្នាំនេះ អាចនឹងដាក់លក់ជាមួយតម្លៃប្រហែល 250,000 យន់ ស្មើនិងប្រមាណ 34,830 ដុល្លារ។

Geely Auto initiated the 'Five by Five' Globalization Strategy and unveiled its new AI Powered, Six-Seater Flagship SUVរថយន្ត M9 នឹងក្លាយជាម៉ូដែលនាំមុខគេ (flagship model) នៃម៉ាករថយន្តបើប្រាស់ថាមពល Plug-in Hybrid ក្នុងត្រកូល Galaxy ដែលស្ថិតក្រោមក្រុមហ៊ុន Geely Automobile។ ត្រកូល Galaxy បានបង្កើតឡើងតាំងពីឆ្នាំ 2023 ហើយបានក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការលក់របស់ក្រុមហ៊ុន។ រថយន្តនេះនឹងត្រូវប្រកួតប្រជែងជាមួយរថយន្តមានតម្លៃថ្លៃជាង ដូចជា Li Auto L9 ជាដើម។

យោងតាមទិន្នន័យពី China EV DataTracker ម៉ាកយីហោ Geely Galaxy បានលក់រថយន្តសរុប 397, 125 គ្រឿង ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ 2025។ បច្ចុប្បន្នម៉ូឌែល Geely Galaxy មានរថយន្តចំនួនដប់គ្រឿង ហើយក្នុងពេលឆាប់ៗនេះ ត្រកូលរថយន្តដ៏សម្បូរបែបនេះ នឹងត្រូវបានពង្រីកបន្ថែមដោយរថយន្ត Galaxy M9 ។ រថយន្តនេះបានបង្ហាញខ្លួនជាសកលលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ 2025 នៅទីក្រុង Milan ប្រទេសអុីតាលី។ ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលនេះនៅមិនទាន់បានចាប់ផ្តើមលក់ជាផ្លូវការនៅក្នុងប្រទេសចិននៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy debuts M9 hybrid SUV as brand exceeds 1 million sales -  CnEVPostរូបរាងផ្នែកខាងក្រៅឌីហ្សាញបែប “Ripple Aesthetics”។ រថយន្តនេះមានផ្នែកខាងមុខបិទជិត លេងបន្ថែមជាមួយអំពូលបំភ្លឺពេលថ្ងៃនិងចង្កៀង LED អូសកាត់ពេញទទឹងពេញផ្នែកខាងមុខ។ នៅផ្នែកចំហៀងរថុយន្ដបំពាក់ជាមួយថាសកង់ប្រភេទ multi-spoke (កាំច្រើន) និងដៃទ្វារបែបបុរាណ។ នៅផ្នែកខាងក្រោយបំពាក់មកជាកោងនៅលើដំបូល លេងបន្ថែមជាស្ដុប LED អូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ ចំពោះទំហំរថយន្ដនេះមានប្រវែងតួខ្លួនសរុប 5,205mm ទទឹង 1,999mm កម្ពស់ 1,800mm និងប្រវែងគម្លាតកង់មុខក្រោយ 3,030mm។

ចំពោះការឌីស្សាញមើលទៅសាមញ្ញា ប៉ុន្ដែស្រស់ស្អាតហើយប្រណីត។ ផ្នែកខាងក្នុងឌីស្សាញបែប 2+2+2, អ្វីដែលពិសេស កៅអីទាំងបីជួរក្នុងរថយន្ដនេះ សុទ្ធតែជាកៅអីចុចអូតូ ចំពោះកៅនៅផ្នែកខាងមុខអាចបត់បានរាបស្មើ មុខងារម៉ាស្សា កម្ដៅ និងខ្យល់ចេញចូល ចំពោះកៅទីពីរជាប្រភេទកៅអីចុចអូតូមានទម្រជើង ព្រមទាំងតុបត់ អេក្រង់កម្សាន្ដ សម្រាប់អ្នករួមដំណើរនៅខាងក្រោយ និងទូកទឹកកកសម្រាប់ដាក់ភេស្ជជៈ។ នៅកៅអីជួរទី២ បានរចនាមកឃ្លាតពីដោយទុកចន្លោះ ផ្លូវដើមានទទឹងប្រវែង 180 ម.ម ផ្ដល់ភាពងាយស្រួលក្នុងការដើរចូលទៅជួរទីបី។ ចំពោះកៅអីទាំងជួរក្នុងរថយន្ដនេះអាចបត់បានរាបស្មើដូចគ្នា។

Geely Galaxy M9: Air suspension, refrigerator, large display, and lounge-level seats | BitAuto Antigua and Barbudaបកទៅកាន់ផ្នែកខាងមុខបន្ថិច Geely Galaxy M9 អេក្រង់ទំហំ 30អុីញ ឌីស្សាញរួមបញ្ចូលគ្នាហើយមានប្រព័ន្ធ ជំនួយការបញ្ជាជាសំឡេងដោយ AI ទោះបីជាអេក្រង់ធំ ប៉ុន្តែវាក៏បានបំពាក់ជាមួយតូចមួយសម្រាប់បង្ហាញព័ត៌មានទាក់ទងនិងការបើកបរ អ្វីដែលពិសេសអ្នកបើកបរក៏អាចចូលប្រើស្លាយកុងទ័រ Head-up Display សម្រាប់មើលព័ត៌មានសំខាន់ៗពេលកំពុងបើកបរ។ បន្ថែមពីផ្នែកខាងមុខក៏ភ្ជាប់មកជាមួយកន្លែងសាកថ្មឥតប្រើខ្សែទំហំ50wចំនួន២ និងភ្លើងលម្អ  256 ពណ៌ លេងបន្ថែមជាមួយតុបតែងដោយឈើ ហើយគាំទ្រដោយ ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ G-Pilot H5 ផ្ដល់​នូវ​សមត្ថភាព​បើកបរ​កម្រិត​ខ្ពស់។

Cut-price Maybach GLS? Geely Galaxy M9 PHEV revealedGeely Galaxy M9 ដំណើរដោយប្រព័ន្ធ (Plug-in Hybrid) Thor EM-P super hybrid រួមបញ្ចូលជាមួយម៉ាស៊ីនចំណុះ 1.5 Turbocharged ទំហំ 4ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួនបី អាចផលិតកម្លាំងបានសរុប 661 សេះ ជាន់ស្ទុះពីកុងទ័រ 0-100 គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេលតែ 4.5 វិនាទី។

រថយន្ដនេះបំពាក់ជាមួយអាគុយលីចូម-ដែក-ផូស្វាត ផ្ដល់មកជាមួយនឹងជម្រើសទំហំ 18.4 kWh អាចបើកបរបានចម្ងាយ 85 គីឡូម៉ែត្រ និងទំហំ 41.46 kWh អាចបើកបរបានចម្ងាយ 170-185 គីឡូម៉ែត្រ។ នៅពេលប្រើថាមពលអគ្គិសនីលាយសាំង Galaxy M9 អាចបើកបរបានចមម្ងាយជាង 1500 គីឡូម៉ែត្រ និងមានអត្រាប្រេងឥន្ធនៈ 4.8L/100km។ រថយន្ដនេះក៏គាំទ្រការសាកថ្មលឿន  DC 60kW អាចសាកថ្មពី 30% ទៅ 80% ក្នុងរយៈពេល 28នាទីនិងបានបំពាក់ជាមួយរន្ធសាកថ្ម AC 7kW បន្ថែមពីនេះវាក៏មានរន្ធសម្រាប់បំលែងថាមពលយកប្រើប្រាស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម