Renault នឹងសហការជាមួយ Geely ដើម្បីបង្កើនទីផ្សារលក់រថយន្ដក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Renault ប្រចាំប្រទេសចិន កំពុងសិក្សារក្នុងការប្រើប្រាស់គ្រោងឆ្អឹង GEA ដ៏ទំនើបរបស់ក្រុមហ៊ុន Geely ដើម្បីបង្កើតយានយន្តស៊េរីថ្មី ដោយផ្តោតសំខាន់លើទីផ្សារនៅបរទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន។ កិច្ចសហការនេះជាការបោះជំហានដ៏សំខាន់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តទាំងពីរ ហើយក៏អាចជាការផ្គត់ផ្គង់គ្រោងឆ្អឹង GEA របស់ Geely ទៅខាងក្រៅប្រទេសជាលើកដំបូងផងដែរ។

Geely gains recognition as a global automotive innovation leader, captures  the top spot among Chinese brands and number two ranking worldwide in 2024រថយន្ដម៉ូឌែល​ថ្មី​ទាំងនោះនឹងរួម​បញ្ចូល​ទាំង​រថយន្ត​ប្រើអគ្គិសនីសុទ្ធ (EV) និង​ប្រើអគ្គិសនីលាយសាំង​ Plug-in Hybrid (PHEV) ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​រថយន្តប្រភេទ SUV របស់ក្រុមហ៊ុន Renault ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន AutoPix បានឲ្យដឹងថាក្រុមហ៊ុន Renault នឹងបង្កើតតួខ្លួនដោយឯករាជ្យ លើស្ថាបត្យកម្មយានយន្ត ខណៈតួរថយន្ដទាំងមូលនឹងយកការរចនាដែលមានស្រាប់ពីម៉ាលយីហោ Geely Galaxy មកប្រើប្រាស់ ការធ្វើបែបនេះក្នុងគោលបំណងកាត់បន្ថយការចំណាយ និងពន្លឿនវដ្តនៃការអភិវឌ្ឍ។

ការបោះជំហានមួយនេះបានគូសបញ្ជាក់ពីភាពជាដៃគូកាន់តែស៊ីជម្រៅរវាងក្រុមហ៊ុន Renault និង Geely ជាពិសេសនៅក្នុងទីផ្សារយានយន្ត។ កន្លងមកក្រុមហ៊ុន Geely ធ្លាប់ធ្វើការសហការជាមួយក្រុមហ៊ុនល្បីៗដូចជា៖ Volvo, Smart, Polestar និង Jiyue ក្នុងការផ្គត់ផ្គង់គ្រោងឆ្អឹង CMA។ សម្រាប់គ្រោងឆ្អឹង GEA គឺជាស្ថាបត្យកម្មស្នូលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Geely ដែលបច្ចុប្បន្នកំពុងគាំទ្រដល់ម៉ូដែលភាគច្រើននៅក្នុងម៉ាក Geely Galaxy ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

Geely Galaxy A7 New Launch A Smart Hybrid Sedan Combining Performance and  Efficiency at an Affordable Starting Price of $12,500យោងតាមប្រភពដែលដកស្រង់ដោយសារព័ត៌មាន AutoPix បានបង្ហាញថា ក្រុមហ៊ុន Renault នៅទ្វីបអឺរ៉ុបនៅតែផ្តោតលើរថយន្តអគ្គិសនីតូចៗ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Geely និង Renault បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមហ៊ុន Geely ដើម្បីទទួលបានភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុន Renault Brazil។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Geely ប្រើប្រាស់ធនធានផលិតកម្ម និងសេវាកម្មក្រោយពេលលក់របស់ក្រុមហ៊ុន Renault Brazil ដើម្បីលក់ផលិតផលរបស់ខ្លួន។ រថយន្ត Galaxy E5 ជំនាន់នៅក្រៅប្រទេសត្រូវបានកំណត់ថាជារថយន្តម៉ូដែល Geely ដំបូងគេដែលផលិត និងលក់តាមរយៈក្រុមហ៊ុន Renault Brazil៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម