
ក្នុុងនោះ សម្រាប់រថយន្ត Hyptec HL ប្រភេទ EREV ថ្មីរបស់ក្រុមហ៊ុន GAC ដែលដំណើរការដោយអាគុយ Freevoy battery របស់ CATL នេះ គឺមានតម្លៃលក់ចាប់ពី ៣៧ ៦០០ដុល្លារ ដល់ ៤១ ៧០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីីផ្សារប្រទេសចិន។
បើនិយាយពីលក្ខណៈពិសេសរបស់រថយន្តនេះវិញ គឺទទួលបាននូវប្រព័ន្ធ Xingyuan range-extender system ដែលអាចបើកបរបានចម្ងាយដល់ទៅ ៣៥០គីឡូម៉ែត្រ ឯណ្ណោះ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ ចំណែកនៅពេលប្រើទាំងថាមពលសាំង និងអគ្គិសនីចូលគ្នាវិញ គឺអាចបើកបរបានចម្ងាយ ១ ៣៦៩គីឡូម៉៉ែត្រ។
គួរបញ្ជាក់ថា រថយន្តនេះ គឺមានប្រវែងតួខ្លួនសរុប ៥ ១២៦ម.ម ទទឹង ១ ៩៩០ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៨៨ ម.ម។ វាដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំង ៣៥៥សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ។
ចំពោះការរចនាវិញ គឺមានការរចនាជាមួយចង្កៀងមុខបែបបញ្ឍរហើយខណ្ឌជាផ្នែកផ្សេងគ្នា។ ចំណែកស្ដុបខាងក្រោយវិញ ក៏បានរចនាបែបបញ្ឍរជាមួយបន្ទាត់ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងផងដែរ។ សម្រាប់ការរចនាផ្នែកខាងក្នុងវិញ គឺបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៧,៣អុីញ, អេក្រង់ HUD ទំហំ ២៧អ៊ីញ និងអេក្រង់កុងទ័រ LCD ទំហំ ៨,៨អ៊ីញ រួមទាំងកន្លែងសាកឥតខ្សែទំហំ ៥០វ៉ាត់ ចំនួន២, បាសបំពងសម្លេងចំនួន ២៤ចំនុច និងអេក្រង់កម្សាន្ត touch screen ទំហំ ១៧,៣អុីញ នៅផ្នែកខាងក្រោយ និងប្រព័ន្ធ GAC Self-Driving ជាដើម៕