CEO នៃ Mercedes-AMG ឡើងកាន់តំណែងជំនួស CEO នៃ Aston Martin

លោក Andy Palmer ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​ (CEO) នៃ​ក្រុមហ៊ុន​រថយន្ត Aston Martin ស្រប​ពេល​ដែល​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​បន្ត​ធ្លាក់​ចុះ​ខ្លាំង។

Andy Palmer

ការ​ប្រកាស​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​អង្គារ​នេះ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​របស់ Aston Martin។ The Guardian បាន​ឲ្យ​ដឹង​ថា​​តំណែង​របស់​លោក Andy នឹង​ត្រូវ​ជំនួស​ដោយ​លោក Tobias Moers ដែល​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​នៃ Mercedes-AMG។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោម​ការ​កាន់​កាប់​របស់​លោក Andy តម្លៃ​ហ៊ុន​របស់​ Aston Martin គិត​ចាប់​ពី​ខែ​តុលា ឆ្នាំ ២០១៨ ពី​តម្លៃ​ជាង ៤,៨៧ពាន់​លាន​ដុល្លារ បាន​ធ្លាក់​មក​នៅ​ត្រឹម​ប្រមាណ ៦៨៤​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ។ Aston Martin បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល ៣ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន​បាន​ខាត​បង់​ទឹក​ប្រាក់​ប្រមាណ ១៤៤លាន​ដុល្លារ ដោយ​សារ​ជំងឺ​កូវីដ​១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម