Xiaomi ប្រកាសប្រមូលឡានអគ្គិសនី SU7 ប្រភេទ Standard Edition ជាង ១០ម៉ឺនគ្រឿងមកវិញ ព្រោះបញ្ហាមួយនេះ…

ក្រុមហ៊ុន Xiaomi Automobile Technology Co., Ltd. បានធ្វើការប្រកាសប្រមូលមកវិញនូវរថយន្តអគ្គិសនី SU7 ប្រភេទ Standard Edition ចំនួន ១១៦ ៨៨៧គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដោយសារបញ្ហាដែលអាចកើតឡើងនៃប្រព័ន្ធជំនួយការបើកបរលើផ្លូវហាយវេ L2 (L2 Highway Autopilot Assistance)។

ការ​ប្រមូល​មក​វិញ​នេះ​ទំនង​ជា​អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​លើ​ផ្លូវ​ហាយវ៉េ​កាលពី​ខែ​មីនា ដែល​និស្សិត​សាកលវិទ្យាល័យ​បី​នាក់​បាន​បាត់​បង់​ជីវិត​បន្ទាប់​ពី​រថយន្ត​របស់​ពួក​គេ​បាន​ប៉ះ​នឹង​របាំង​ចែក​ផ្លូវ​ក្នុង​ពេល​មាន​ស្ថានភាព​ធ្វើ​ផ្លូវ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi គ្រោងនឹងដោះស្រាយបញ្ហានេះតាមរយៈការអាប់ដេតកម្មវិធី OTA ដោយមិនគិតថ្លៃដល់ម្ចាស់យានយន្ត។ ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនដែលរងផលប៉ះពាល់តាមរយៈសារជាអក្សរ និងតាមរយៈកម្មវិធីទូរស័ព្ទរបស់ខ្លួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម