
អាជ្ញាធរអគ្គិសនីកម្ពុជា ទើបបានចេញសេចក្តីសម្រេចនៅក្នុងខែតុលា ឆ្នាំ២០២៥នេះ អំពីការកំណត់បញ្ជីថ្លៃបញ្ចូលថាមពលសម្រាប់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងនោះគឺមានបន្ថែមតម្លៃសម្រាប់ការសាកភ្លើងល្បឿនលឿនខ្លាំង Super-fast Charge។
តម្លៃនៃការបញ្ចូលថាមពលសម្រាប់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី រួមមានដូចខាងក្រោម:
១. ការបញ្ចូលថាមពលតាមចរន្តឆ្លាស់ (AC) តម្លៃ ១០៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង
២. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿន Fast Charge អនុភាពរហូតដល់ 250 kw តម្លៃ ១៣៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង
៣. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿនខ្លាំង Super-fast Charge អនុភាពលើសពី 250 kw ឡើង តម្លៃ ១៤៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង៕

