BYD Qin L DM-i ស៊េរីឆ្នាំ២០២៦ អាចចម្ងាយបើកបរ ២ ១៤៨គីឡូម៉ែត្រ ដាក់លក់ក្នុងតម្លៃ១មុឺនដុល្លារស្ដើង

ក្រុមហ៊ុន BYD បានដាក់បង្ហាញរថយន្ត Qin L DM-i ស៊េរីឆ្នាំ២០២៦ ទទួលការអាប់ដេតប្រព័ន្ធការបញ្ជានៅផ្នែកខាងក្នុងដែលត្រូវបានដំឡើងសម្រួលបន្ថែម ដើម្បីធានាថាប្រព័ន្ធព័ត៌មានកម្សាន្តរបស់រថយន្ដនេះឆ្លាតវៃជាងមុននិងប្រសិទ្ធភាពសន្សំសំចៃប្រេងកាន់តែប្រសើរឡើង។

រថយន្តប្រភេទ Plug-in Hybrid Sedan នេះឥឡូវនេះអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១២៨ គីឡូម៉ែត្រនិងមានអត្រាស៊ីប្រេង ត្រឹមតែ ២,៧៩ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ យោងតាមការវាយតម្លៃពីស្ថាប័ន NEDC  សម្រាប់រយៈចម្ងាយបើកបរសរុបពេលប្រើសាំងលាយអគ្គិនសនីអាចបើកបានចម្ងាយ ២ ១៤៨ គីឡូម៉ែត្រ។ ចំពោះម៉ូឌែលស៊េរីឆ្នាំ២០២៦ នេះមានផ្ដល់ជូនជា២ជម្រើស ដែលជាតម្លៃពិសេសក្នុងរយៈពេលមានកំណត់ ជាមួយតម្លៃចាប់ពី ១៣ ៦០០ ដល់ ១៥ ១០០ ដុល្លារ។

រូបរាងខាងក្រៅរបស់រថយន្ត Qin L DM-i ស៊េរីឆ្នាំ២០២៦  នៅតែបន្តប្រើប្រាស់ភាសាឌីហ្សាញ “New National Trend Dragon Face” របស់ក្រុមហ៊ុន BYD។ ផ្នែកខាងមុខមានលក្ខណៈស្រស់ស្អាត ដោយបំពាក់ជាមួយប៉ាណាធំនៅខាងក្រោម និងចង្កៀងមុខរាងស្លីមដែលរួមបញ្ចូលជាមួយនឹងធាតុភ្លើង “ពុកមាត់នាគ” ដែលចង្អុលឡើងលើ។

BYD Qin L DM-i - AUTO BUYចំពោះផ្នែកខាងក្នុង រថយន្តនេះបានជំនួសដងលេខប្រពៃណីចេញ ដោយផ្លាស់ទៅបំពាក់នៅលើចង្កូត ដែលធ្វើឲ្យ ប្លង់កុងសូលកណ្តាលកាន់មានស្រស់ស្អាតហើយមើលទៅទូលាយ។ សម្រាប់ប្រព័ន្ធបញ្ជានៅក្នុងរថយន្ដដំណើរការដោយប្រព័ន្ធព័ត៌មានកម្សាន្ត DiLink100 អ្វីដែលពិសេសរថយន្ដក៏មានមុខងារច្រៀងខារ៉ាអូខេដែលមិនតម្រូវមានមីក្រូហ្វូន។

សម្រាប់ប្រព័ន្ធថាមពលរបស់រថយន្តនេះ នៅតែមិនមានការផ្លាស់ប្តូរទេ បើប្រៀបធៀបទៅនឹងម៉ូដែលជំនាន់មុន ដោយបានរក្សារនៅម៉ាស៊ីនសាំងចំណុះ ១.៥ អាចផលិតកម្លាំងបាន ៧៤គីឡូវ៉ាត និងកម្លាំងរមួល ១២៦ ញូតុនម៉ែត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី២ជម្រើសផ្សេងគ្នាអាចកម្លាំងបាន ១២០ គីឡូវ៉ាត់និង ១៦០ គីឡូវ៉ាត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម្ចាស់រថយន្តដែលមានស្រាប់ អាចធ្វើបច្ចុប្បន្នភាពតាមរយៈ OTA ដើម្បីកាត់បន្ថយការស៊ីប្រេងក្រោយអស់ថ្ម (NEDC post-discharge fuel consumption) ឲ្យនៅត្រឹម ២,៦ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ សម្រាប់ម៉ូឌែលប្រើអគ្គិសនីអាចបើកបានចម្ងាយ ៨០គីឡូម៉ែត្រ ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ Tianshen C របស់ក្រុមហ៊ុន BYD។

នៅក្នុងទីផ្សារ រថយន្ត Qin L DM-i កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់រថយន្ត Geely Galaxy A7 ត្រូវបានដាក់បង្ហាញនៅថ្ងៃទី ៨ ខែសីហា ត្រូវបានដាក់ជាមួយតម្លៃ ១២ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម