
បន្ទាប់ពីបានប្រកាសបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារបរទេស ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានប្រកាសបង្ហាញចេញជាផ្លូវនូវគោលបំណង ឬក៏ចំនួនលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារបរទេសហើយ ដោយក្នុងនោះ ក្រុមហ៊ុនមួយនេះគ្រោងនឹងលក់រថយន្តរហូតដល់ទៅ ១,៦លានគ្រឿងឯណ្ណោះ នៅក្នុងទីផ្សារបរទេសនៅឆ្នាំក្រោយ។
ក្នុងនោះ ចំនួននេះ គឺជាការកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២៥ នេះ។

គួរបញ្ជាក់ថា ចំពោះមូលហេតុនៃការបង្កើនចំនួនលក់ទ្វេដងនៅទីផ្សារបរទេសរបស់ក្រុមហ៊ុន BYD នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ គឺដោយសារតែនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុននឹងបង្ហាញចេញនូវរថយន្តស៊េរីថ្មីៗជាច្រើននៅក្នុងទីផ្សារតំបន់អឺរ៉ុប អាមេរិកខាងជើង និងអាស៊ាន។

ក្រៅពីនេះ ជាផ្នែកមួយនៃការបង្កើនចំនួនលក់ទ្វេដងនេះ ក្រុមហ៊ុន BYD ផ្ទាល់ ក៏កំពុងសាងសង់រោងចក្រផ្គុំរថយន្តនៅទីផ្សារបរទេសជាច្រើនដូចជាប្រទេសហុងគ្រី ប្រេស៊ីល និងអេស្ប៉ាញផងដែរ៕





















