
រថយន្ដ Kia Telluride 2027 ដែលជាប្រភេទរថយន្ត SUV ខ្នាតកណ្តាល កៅអី៣ជួរ ថ្មីរបស់ Kia ត្រៀមខ្លួនបង្អូតសម្រស់នៅក្នុងពិព័រណ៍រថយន្ត Los Angeles នៅថ្ងៃទី ២០ ខែវិច្ឆិកា ខាងមុខនេះ។
The next generation Telluride ផ្ដល់មកជម្រើស៧ម៉ូឌែលផ្សេងគ្នា សម្រាប់ម៉ូឌែលទទួលបានការចាប់អារម្មណ៍ខ្លាំងហើយ ត្រូវបានចាត់ទុកថាជាគ្រាប់អុកសំខាន់មួយរបស់ក្រុមហ៊ុន Kia គឺម៉ូឌែល Telluride X-Pro រចនាផ្ដើតលើការបើកបរបែប Off-Road។ ចំពោះក្រុមកូរ៉េខាងត្បូងមួយនេះបានងាកមផ្ដោតលើរថយន្ដបែប Off-Road ខ្លាំងគិតត្រឹមឆ្នាំ២០២៥នេះ ដោយកាលពីកន្លងទៅពួកគេបានដាក់លក់រថយន្ដភីកអាប់ដំបូងរបស់ខ្លួនគឺ Kia Tasman រួចមកហើយ។
មិនខុសគ្នាទៅហ្នឹងរថយន្ដភីកអាប់ប៉ុន្មានទេ Kia Telluride X-Pro 2027 រក្សាការរចនាបែប Boxy និងហាប់ណែន ស័ក្ដិសមទាំងការប្រើប្រាស់នៅទីក្រុង និងការផ្សងព្រេង។ មូលហេតុដែលក្រុមហ៊ុន Kia ផលិតរថយន្ដមកគឺដោយសារការមើលឃើញពីទីផ្សារសកល ជាពិសេសនៅអាមេរិក មានតម្រូវការខ្ពស់សម្រាប់រថយន្ត SUV ដែលមានសមត្ថភាព Off-Road។ ចំពោះម៉ូឌែល Telluride X-Pro នេះអនុញ្ញាតឲ្យ Kia អាចប្រកួតប្រជែងដោយផ្ទាល់ជាមួយដៃគូប្រកួតផ្សេងទៀតច្រើន ដើម្បីដណ្ដើមទីផ្សាររបស់ខ្លួន។
ចូលមកដល់កម្រិតសមត្ថភាពវិញម្ដង Kia Telluride X-Pro 2027 គេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនចំណុះ 3.5 លីត្រ ទំហំ៦សុីឡាំង អាចផលិតកម្លាំងប្រហែល ២៨៧ សេះ។ បន្ថែមពីនេះក៏អាចនឹងមានជម្រើសម៉ូឌែល (Hybrid): ហើយត្រូវបានគេជឿជាក់ថាវាអាចនឹងមានភាពស្រដៀងគ្នាទៅហ្នឹង Hyundai Palisade 2026 ដែលដំណើរដិយម៉ាស៊ីន 2.5 លីត្រ Turbo-four Hybrid អាចផលិតកម្លាំងរហូតដល់ ៣២៩សេះ និងកម្លាំងរមួល ៤៦០ញ៉ូតុនម៉ែត្រ។
សម្រាប់ Kia Telluride X-Pro រចនាជាពិសេសសម្រាប់ការបើកបរបែប Off-Road មានកម្ពស់ពីបាតខ្ពស់ពីដី ប្រហែល ២៣១ ម.ម បំពាក់ដោយកង់ All-Terrain (សម្រាប់ផ្លូវលំបាក) ទំហំ ១៨ អុីញ ទំពក់សម្រាប់អូសសណ្ដោងមានទាំងនៅផ្នែកខាងមុខ និងខាងក្រោយ។ ចំពោះសមត្ថភាពអូសសណ្ដោង ប្រហែល ២ ៤៩៤ គីឡូក្រាមខ្លាំងជាងម៉ូឌែល Telluride ធម្មតា។
ទោះបីជាតម្លៃផ្លូវការនឹងត្រូវបានប្រកាសនៅថ្ងៃទី ២០ ខែវិច្ឆិកា ក៏ដោយប៉ុន្តែតាមការរំពឹងទុក ត្រូវបានគេប៉ាន់ស្មានថាចាប់ផ្តើមពីប្រហែល $38,000 ដុល្លារ សម្រាប់ម៉ូដែលមូលដ្ឋាន (LX) និងតម្លៃ $53,000 ដុល្លារ ឬលើសនេះសម្រាប់ម៉ូដែល SX Prestige និង X-Pro។ ចំពោះការកាលបរិច្ឆេទលក់នៅអាមេរិក ក្រុមហ៊ុន Kia បានបញ្ជាក់ថា ការដឹកជញ្ជូនរថយន្តនឹងចាប់ផ្តើមនៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៦៕
















