ផ្លូវការ! ក្រុមហ៊ុន Mitsubishi សម្រេចដកខ្លួនចេញពីទីផ្សាររថយន្តនៅក្នុងប្រទេសចិន ដោយសារហេតុនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mitsubishi Motors បានសម្រេចចិត្តដកខ្លួនជាផ្លូវការពីការផលិតរថយន្តនៅក្នុងប្រទេសចិន ដោយបានក្រុមបានចរចាចុងក្រោយជាមួយក្រុមហ៊ុន GAC របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ នឹងជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា នេះបើយោកតាមគេហទំព័រ Asia.nikkei ។

ការសម្រេចចិត្តបែបនេះ គឺដោយសាការលក់របស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសចិនបានធ្លាក់ចុះដោយសារតែប្រជាប្រិយភាពនៃរថយន្តអគ្គិសនី និងការកើនឡើងនៃម៉ាកយីហោក្នុងស្រុក។ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងបញ្ហា ហើយអាចនឹងពិចារណាឡើងវិញនៅយុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងប្រទេសនេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន GAC Mitsubishi Motors មានរោងចក្រនៅក្នុងខេត្ត Hunan គឺជារោងចក្រតែមួយគត់របស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសចិនក្រុមហ៊ុនបានបញ្ឈប់ការផលិតចាប់តាំងពីខែមីនា ដោយនឹងមិនបន្តប្រតិបត្តិការម្តងទៀតទេ។

នៅឆ្នាំ ២០២២ ក្រុមហ៊ុន Mitsubishi បានលក់រថយន្តចំនួន ៣៨ ៥៥០ គ្រឿងនៅក្នុងប្រទេសចិន ធ្លាក់ចុះប្រហែល ៦០% ធៀបនឹងឆ្នាំមុន។  គួរបញ្ជាក់ផងដែរដា នៅពេលដកខ្លួនចេញពីប្រទេសចិន Mitsubishi នឹងផ្តោតសំខាន់មកកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងអូសេអានី ដែលជាតំបន់ដែលមានចំនួនប្រហែលមួយភាគបីនៃការលក់សរុបរបស់ក្រុមហ៊ុន Mitsubishi ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម