ក្រោយពីបានបង្ហាញមុខ និងចេញលក់លើទីផ្សារបានមិនយូរប៉ុន្មានផងនោះ នាពេលនេះគេប្រទះឃើញរថយន្ត Genesis G80 ស៊េរីថ្មីឆ្នាំ ២០២១ ត្រូវបានគេប្រើប្រាស់ធ្វើជាតាក់ស៊ីនៅប្រទេសកូរ៉េខាងត្បូង។
រូបភាពដែលគេបានចែកចាយលើអនឡាញនៅ Bobaedream បានបង្ហាញអំពីរថយន្ត Genesis G80 ពណ៌ស បើកបរលើដងផ្លូវ ហើយមានដាក់ផ្លាកតាក់ស៊ីនៅលើដំបូងរថយន្ត។ វាអាចមិនចម្លែកនោះទេដែលរថយន្តប្រណីតស៊េរីថ្មីត្រូវបានគេប្រើប្រាស់ជាតាក់ស៊ី ដោយរថយន្តនេះមានផលិតនៅកូរ៉េខាងត្បូង ដែលអាចធ្វើឲ្យវាមានតម្លៃធូរ ក្លាយជាជម្រើសតាក់ស៊ីប្រណីតដ៏ល្អមួយ មិនខុសអីពីនៅអាល្លឺម៉ង់ ដែលគេយករថយន្ត Mercedes-Benz ធ្វើជាតាក់ស៊ីនោះទេ។
គួរដឹងថានៅកូរ៉េខាងត្បូង រថយន្តប្រណីត Genesis G80 ស៊េរីឆ្នាំ ២០២១ នេះមានតម្លៃចាប់ពីប្រមាណ ៤២ ០០០ដុល្លារ៕