
បន្ទាបីពីក្លាយជារថយន្តដែលមានទីផ្សារល្អជាងគេមួយនៅក្នុងប្រទេសអូស្រ្តាលី ពេលនេះ រថយន្តអគ្គិសនី Fang Cheng Bao Bao 5 របស់ក្រុមហ៊ុន BYD គឺបានទទួលនូវលទ្ធផលនៅក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ហើយ ដោយក្នុងនោះ គឺទទួលបានចំណាត់ថ្នាក់ដល់ទៅផ្កាយ ៥ ឯណ្ណោះ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Fang Cheng Bao Bao 5 បានទទួលពិន្ទុទៅលើការ៖
- ការការពារអ្នកដំណើរពេញវ័យចំនួន ៨៦ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេងចំនួន ៩៥ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាពចំនួន ៧៨ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៨ភាគរយ

គួរបញ្ជាក់ផងដែរថា រថយន្តនេះ Fang Cheng Bao Bao 5 នេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO មានប្រវែង ៤ ៨៩០មម កម្ពស់ ១ ៩៧០មម និងប្រវែងគម្លាតកង់ ២ ៨០០មម។ វាដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានដល់ ៦៥០សេះឯណ្ណោះ៕





















