ក្រោយឈានជើងចូលទីផ្សារប្រទេសកាតាជាផ្លូវការ Xpeng នឹងបន្ដពង្រីកទីផ្សារឈានដល់ទ្វីបអាហ្រិក

ក្រុមហ៊ុន Xpeng បានដាក់បង្ហាញរថយន្ត SUV ម៉ូឌែល G9 និង G6 នៅក្នុងប្រទេសកាតា ហើយបានប្រកាសពីការត្រៀមដាក់លក់រថយន្ត Sedan ម៉ូឌែល P7+ នៅក្នុងស្រុកនាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ Xpeng ក៏បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនចែកចាយ Axess Limited របស់ប្រទេសម៉ូរីស ដើម្បីចូលទៅកាន់ទីផ្សារអាហ្វ្រិកខាងកើត។ បន្ថែមពីនេះពួកគេក៏បានប្រកាសពីការវិវឌ្ឍថ្មីៗជាបន្តបន្ទាប់នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ដើម្បីបន្តការពង្រីកខ្លួនយ៉ាងរហ័សទៅកាន់ទីផ្សារក្រៅប្រទេស។

Xpeng announces official entry into Qatar, signs distributor for MauritiusXpeng បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនទើបតែបានរៀបចំព្រឹត្តិការណ៍សម្ពោធម៉ាកយីហោរបស់ខ្លួននៅទីក្រុងដូហា (Doha) ប្រទេសកាតា ជាសញ្ញានៃការចូលខ្លួនជាផ្លូវការទៅកាន់ទីផ្សារលំដាប់ខ្ពស់ប្រចាំតំបន់មជ្ឈិមបូព៌ានេះ។ នៅក្នុងព្រឹត្តិការណ៍នោះ Xpeng បានដាក់បង្ហាញរថយន្តប្រភេទ SUV (រថយន្តស្ព័រប្រើប្រាស់ច្រើនមុខងារ) ម៉ូឌែក G9 និង G6 ព្រមទាំងបានប្រកាសពីការត្រៀមដាក់លក់រថយន្ត Sedan ម៉ូដែល P7+ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។»

ក្រុមហ៊ុនក៏បានដាក់បង្ហាញនូវផលិតផលនានាពីម៉ាកយីហោ Aridge ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតរថយន្តហោះរបស់ខ្លួន នៅក្នុងអំឡុងពេលព្រឹត្តិការណ៍នោះផងដែរ។ ក្រុមហ៊ុន Xpeng បានបញ្ជាក់ថា ការឈានជើងចូលទៅក្នុងប្រទេសកាតា តំណាងឲ្យជំហានមួយក្នុងការបង្កើនវត្តមានរបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក ហើយវាក៏ជាការរៀបចំខ្លួនទុកសម្រាប់ការពង្រីកខ្លួនទៅកាន់តំបន់ឈូងសមុទ្រ (Gulf region) នាពេលអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng's Aridge produces its 1st flying car at its mass production facility  - CnEVPostលោក Wang Ke អគ្គនាយកប្រចាំតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិក របស់ក្រុមហ៊ុន Xpeng បានមានប្រសាសន៍ថា៖«ប្រទេសកាតានឹងដើរតួជាច្រកទ្វារដ៏សំខាន់ សម្រាប់យើងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ជាសកល បង្ហាញនូវបច្ចេកវិទ្យាឆ្លាតវៃដ៏ទំនើបបំផុត និងផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរលំដាប់ខ្ពស់»។

កាលពីខែកញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន Xpeng បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែងតាំងក្រុមហ៊ុន Pioneer Motors ដែលជាបុត្រសម្ព័ន្ធរបស់ Almana Group របស់ប្រទេសកាតាឲ្យធ្វើជាភ្នាក់ងារចែកចាយផ្តាច់មុខរបស់ខ្លួននៅក្នុងប្រទេសកាតា យោងតាមសេចក្តីថ្លែងការណ៍នាពេលនោះ ក្រុមហ៊ុនដើមឡើយមានគម្រោងដាក់លក់រថយន្តប្រភេទ Sedan ម៉ូឌែល G9, G6 និង P7 នៅក្នុងប្រទេសកាតាឲ្យបានត្រឹមដំណាច់ឆ្នាំ ២០២៤។

XPeng Ramps Up Production of Hybrid X9 Amid Strong Demand: Report | EVនៅក្នុងកម្មវិធនោះ Xpeng ក៏បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន Axess Limited ដែលជាភ្នាក់ងារចែកចាយដ៏ល្បីល្បាញរបស់ប្រទេសម៉ូរីស នេះជាសញ្ញានៃការឈានជើងចូលទៅក្នុងទីផ្សារដ៏សំខាន់ប្រចាំតំបន់អាហ្វ្រិកខាងកើតមួយនេះ។»

ក្រុមហ៊ុនបានបញ្ជាក់ថា ភាពជាដៃគូនេះនឹងជួយពង្រឹងបន្ថែមទៀតនូវបណ្តាញលក់ និងសេវាកម្មរបស់ Xpeng នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ក៏ដូចជាជួយពង្រឹងវត្តមានយុទ្ធសាស្ត្ររបស់ខ្លួននៅទូទាំងសកលលោកឲ្យកាន់តែរឹងមាំ។ ក្រុមហ៊ុនបានបន្ថែមថា កិច្ចសហការជាមួយក្រុមហ៊ុន Axess Limited នឹងផ្តល់នូវបទពិសោធន៍ដ៏សំខាន់សម្រាប់ការពង្រីកខ្លួនរបស់ Xpeng នាពេលអនាគតនៅក្នុងទ្វីបអាហ្វ្រិក និងទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម